ក្រោយពីគ្រោះរញ្ជួយបានកើតឡើងជាបន្តបន្ទាប់ ជប៉ុនបានជំរុញការស៊ើបអង្កេត
អំពីការសាងសងរាជធានីថ្មី ទន្ទឹមនឹង Tokyo។
មន្ត្រីរបស់ប្រទេសនេះគួសបញ្ជាក់ថា Tokyo អាចត្រូវទទួលឥទ្ធិពលគ្រោះរញ្ជួយដី
នៅ​ពេលណាក៏មិនដឹងដែរ ដូច្នេះត្រូវចាំបាច់ស៊ើបអង្កេតវិធានការកសាងរាជធានីថ្មី
ដើម្បីបង្ការករណី Tokyo ត្រូវបំផ្លាញ។
លោក Hajime Ishii អនុប្រធានគណះបក្ខប្រជាធិបតេយ្យ ប្រធានក្រុមសម្ព័ន្ធភាព
បានឲ្យដឹងថា នេះគឺជាការងារចាំបាច់ ពិព្រោះតាមការវាយតំលៃរបស់អ្នកជំនាញ
ក្រោយពីរញ្ជួយដីនៅតំបន់ខាងឦសាន គ្រោះរញ្ជួយដីនៅបណ្តាកោះ និងតំបន់​
ផ្សែងៗទៀតរបស់ជប៉ុនអាចកើតឡើងជាមិនខាន។ ទន្ទឹមនឹងនេះ ក៏មានព្យាករណ៍ថា
តំបន់នៅឈូងសមុទ្រខាងជើងជប៉ុន ឬនៅខេត្ត Shizuoka ក៏អាចកើតឡើងរញ្ជួយដី
បានដែរ។
តាមព្យាករណ៍របស់ មជ្ឈមណ្ឌលបង្ការបង្រ្កាបគ្រោះធម្មជាតិមជ្ឈិមជប៉ុន ប្រសិនបើ
តំបន់ខាងជើងឈូងសមុទ្រ Tokyo មានរញ្ជួយដីកម្លាំងប្រហែល 7,3 រិច្ឆទ័រ វាអាចធ្វើ
ឲ្យមនុស្សចំនួន 11.000នាក់ស្លាប់ និង 210.000 នាក់រងរបួស។ ព្រមទាំងមានប្រហែល
ផ្ទះ 850.000 ខ្នងដួលរលំឬកំទេចទាំងស្រុង ខូចខាតសេដ្ឋកិច្ចអាចកើនឡើដល់ 11,2
លានកោដិអៀនជប៉ុន។ ដើម្បីជៀសវាងមិនឲ្យកើតឡើងករណីដែល ប្រពន្ធប្រតិបតិ្តការ​
គ្រប់គ្រង់ប្រទេសជាតិ​ធ្លាក់ចូលក្នុងស្ថានភាពស្ពឹកស្រពន់នេះ សម្ព័ន្ធភាពគិតថាត្រូវជំរុញ​
ឲ្យបានឆាប់រហ័ស​ក្នុង​ការកសាងរាជធានីបន្ទាប់បន្សំមួយ ដើម្បីចែករំលែក មុខងាររបស់​
រាជធានីបច្ចុប្បន្ន​ ដើម្បីធានាឲ្យបានថិរវន្តភាពនៃ​សកម្មភាពរបស់ប្រព័ន្ធរដ្ឋភិបាលនៅតែ
ធម្មតាក្នុងករណី​គ្រោះរញ្ជួយដីកើតឡើងនៅ Tokyo មែន។
ប្រសិនបើត្រូវបានអនុម័តជាឯកច័្ឆន្ទ ផែនការកសាងនេះនឹងត្រូវចាប់ផ្តើមក្នុងឆ្នាំនេះ។