ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយ​កាលពី​ថ្ងៃ​សៅរិ៍​ថា​មនុស្ស​យ៉ាងតិចណាស់​២២​នាក់​ត្រូវបាន​សម ្លាប់​នៅពេល​ខ្យល់ព្យុះ​ដ៏​ខ្លាំង​វាយប្រហារ​ផ្នែក​ខាងត្បូង កណ្តាល​និង​ខាងកើត​សហរដ្ឋអាមេរិក​។​

​យ៉ាងហោច​ណាស់​មនុស្ស​៥​នាក់​ស្លាប់​នៅ​រដ្ឋ​ណត ខា​រ៉ូ​ឡាយណា​កាលពី​ថ្ងៃ​សៅរិ៍​នៅពេល​ព្យុះ​បំផ្លាញ​ផ្ទះ​និង​ស្ថាប័ន​ជំនួយ​ព្រមទាំង​ផ្តាច់​ចរន្ត​អគ្គិ សនី​។​

​ព្យុះ​និង​ខ្យល់​គួច​ជាង​២០​ត្រូវបាន​គេ​រាយការណ៍​ថា​កើតមាន​នៅ​រដ្ឋ​មី​ស៊ី​ស៊ី​ពី​(Mississippi ) និង​អា​ឡា​បា​ម៉ា​(Alabama) កាលពី​ថ្ងៃ​សុក្រ​នៅ​មួយថ្ងៃ​បន្ទាប់​ពី​ខ្យល់កួច​១៥​វាយប្រហារ​រដ្ឋ​អូ​ក្លា​អូ​ម៉ា(Oklahoma)​,​កាន់​សា ស​(Arkansas)​។​

ស្ថាប័នឧតុនិយមជាតិបានព្រមានថា ខ្យល់កួចអាចធ្វើចលនាមករដ្ឋ Georgia ​​ក្នុង​ពេល​ខាង​មុខ​នេះ។​
ក្រៅពីនេះ ព្យុះមួយទៀត កំពុងបានបង្កើតឡើង និង​អាច​ជះ​ឥទ្ធិពល​ដល់​រដ្ឋ Kansas Missouri និង Illinois​ ផងដែរ។