ការរញ្ជួយដីកម្លាំង៥.៩រិច្ឆទ័រទើបនឹងកើតឡើងនៅប្រទេសជប៉ុនខាងកណ្តាល នៅ
ព្រឹកថ្ងៃ​១៦ខែមេសា។ ដលបច្ចុប្បន្នមិនទាន់មានរបាយការណ៍ណាអំពីការខូចខាត
ឬក៏​របាយការណ៍​អំពីគ្រោះរលកយក្យ ក្រោយរញ្ជួយដីទេ។
រញ្ជួយដីធ្វើឲ្យបណ្តាអាគារនៅទីក្រុង Tokyo ជ្រួលជ្រើម រញ្ជួយដីកើតឡើងនៅម៉ោង
១១និង១៩នាទី តាមម៉ោងរបស់ជប៉ុន ហើយមានចំងាយពីរាជធានីរបស់ជប៉ុន៨៣គ.ម និងនៅជម្រៅដី២០គ.ម។


រីឯនៅប្រទេសអាមេរិចវិញ ខ្យល់កួចដ៏តក់ស្លុតធ្វើឲ្យ៩នាក់ស្លាប់ និងរាប់រយនាក់រងឥទ្ធិពល
ដោយការបាត់បង់ទីលំនៅ។ ព្រឹកថ្ងៃទី១៦ខែមេសា មជ្ឈមណ្ឌលឧតុនិយមជាតិប្រទេស
អាមេរិចបានឲ្យដឹងថា ខ្យល់កួចយក្ស បានកើតឡើងនៅទីក្រុង Washington រដ្ឋ Alabama។ ទីតាំងរបស់ខ្យល់កួច គឺមានចំងាយពី Leakesvillem របស់​ Mississippi ៩មីយ តាមទិសខាង
កើត ហើយនៅតែបន្តដំណើរមកតំបន់នេះ ដោយមានល្បឿន ៥៦គ.មក្នុងមួយម៉ោង។ គិតដល់បច្ចុប្បន្ន មាន៩នាក់ស្លាប់។ ក្នុងនោះគឺ ៧គឺប្រជាជនរបស់ Arkansas និង ២នាក់
ទៀតនៅរដ្ឋ Oklahoma។ ភាគច្រើនជនរងគ្រោះស្លាប់ដោយដើមឈើដួលរលំចំផ្ទះ ឬយាន
យន្ត។