នៅពេល​ថៃ​អបអរ​ចូលឆ្នាំថ្មី​ឬ​សង្ក្រាននៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃ​ពុធ មជ្ឈមណ្ឌល​លក់ដូរ​Central World Shopping Plaza នៅ​ក្រុង​បាងកក​បាន​អះអាង​អំពី​ជោគជ័យ​នៅ​ក្នុង​ការ​ជែង​យកឈ្នះ​កំណត់ត្រា​ឯតទគ្គ​កម្ម​នៅអេ​ស្ប៉ាញ​ មួយ​សំរា​ប់ការ​លេងល្បែង​បាញ់​ទឹក​ដាក់​គ្នា​ដ៏​ធំ​បំផុត​ក្នុង​លោក​ ។​


​កាលពី​ឆ្នាំ​២០០៧ នៅអេ​ស្ប៉ាញ អ្នកចូលរួម​២.៦៧១​នាក់​បាន​បង្កើត​កំណត់ត្រា​ឯតទគ្គ​កម្ម​សំរាប់​ការបាញ់ទឹក​ដាក់​គ្នា​ធំ​បំផុត​ដែល ​បាន​ ប្រើពេល​៥​នាទី​។​

​តែ​កាលពី​ថ្ងៃ​ពុធ​នៅ​បាងកក ផ្សារ​Central World Shopping Plaza និង​រដ្ឋបាល​ប៉ូលិស​ក្រុង​បាន​រៀបចំ​ការលេង​បាញ់​ទឹក​ដាក់គ្នា​ដោយ​មា​នា​ការចូលរួម​ពី​មនុស្ស​៣.៤៧១ ​នាក់ ​នៅក្នុង​ពី​ធី​ដែល​ដាក់ឈ្មោះថា​ពិធីបុណ្យ​សង្ក្រាន​កំណត់ត្រា​ប្លែកៗ​ពិភពលោក​២០១១​ហើយ​ការបាញ់ទឹក​ដាក់​ គ្នា​ដោយ​ប្រើ​កាំភ្លើង​ជ័រ​បាន​ប្រើ​ថេរវេលា​អស់​១០​នាទី​។​

​ក្នុង​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​នឹង​សង្ក្រាន​នេះដែរ មនុស្ស​សរុប​១១៦​នាក់​បាន​ស្លាប់​និង​១.៧៦០​នាក់​រងរបួស​ក្នុង​គ្រោះថ្នាក់​រថយន្ត​ចាប់ពី​ខែ​ថ្ងៃ​១ ១​ដល់ ​១៣​មេសា នៅ​៣​ថ្ងៃ​ដំបូង​នៅ​�៧​ថ្ងៃ​ដ៏​គ្រោះថ្នាក់​បំផុត​�​របស់​សង្ក្រាន​។​

​កាលពី​ថ្ងៃ​ពុធ​មាន​គ្រោះថ្នាក់​៧៣៣​លើក​បាន​កើតឡើង​ដោយ​បាន​សម្លាប់​មនុស្ស​៥៧​នាក់​និង​របួស​៧៨៤​ នាក់​ ។​


(ប្រភព៖ CEN)