នៅឯព្រឹត្តិការណ៍ Mobile Asia Expo ដែលបានប្រារព្ធនៅ សៀងហៃ ប្រទេសចិន Sony បានបង្ហាញជាផ្លូវការនូវស្មាតហ្វូនថ្មីមួយរបស់ខ្លួន ដែលមានឈ្មោះថា Xperia Z Ultra។ នេះគឺជាស្មាតហ្វូនដែលមានទំហំធំបំផុតរបស់ Sony សំរាប់ពេលបច្ចុប្បន្ននេះ ជាមួយទំហំអេក្រង់ឡើងដល់ 6.4, ប្រើប្រាស់បច្ចេកវិទ្យា triluminos រួមនឹងកំរិតពន្លឺ FullHD 1,920 x 1,080។ ទន្ទឹមនឹងនោះ វាបានបំពាក់នូវ CPU quad-core Snapdragon 800 ល្បឿន 2.2GHz និង 2GB RAM។

/

លក្ខណៈពិសេសៗ (រូបសណ្ឋាន Hardware) មួយចំនួន របស់ Xperia Z Ultra:

  • ពណ៌ជ្រើសរើស: ខ្មៅ, ស, ផ្កាឈូក
  • ទំហំខ្នាតប្រវែង: 179.4 x 92.2 x 6.5 mm
  • ទម្ងន់: 212 g
  • អេក្រង់: ទំហំ 6.44, កំរិតពន្លឺ 1,920 x 1,080, បច្ចេកវិទ្យា triluminos, chip X-Reality Mobile
  • OS: Android 4.2 (Jelly Bean)
  • CPU: quad-core, Qualcomm Snapdragon 800, ល្បឿន 2.2 GHz
  • មេម៉ូរីក្នុង 16GB, អាចបន្ថែមមេម៉ូរីក្រៅបានតាមរយះកាត microSD
  • Camera: 8megapixel, 16x digital zoom, HDR, HD video recording(1080p), Exmor RS for mobile
  • Music: 3D Surround Sound, ClearAudio+, xLoud™ Experience
  • Features ពិសេសៗ: IPX5/8 (ការពារជម្រាបទឹក) & IP5X (ការពារការហុយចូលនៃធូលី),អេក្រង់ Touch (TouchScreen) ពិសេស
  • ថ្ម: 3000 mAh

 

/

/

/

 ដោយ៖ សិលាប្រភព៖ TTE