ស្ថាប័នរដ្ឋអាជ្ញា Belarus កាលពីម្សិលមិញបានប្រកាសរូបភាពបង្ហាញជនបំផ្ទុះ
គ្រាប់បែក សម្លាប់១២នាក់ និង២០០នាក់រងរបួស នៅស្ថានីយរថភើ្លងក្រោមដី
ទីក្រុង Minsk នៅថ្ងៃច័ន្ទកន្លងមក។
រូបថតមួយបានបង្ហាញឲ្យឃើញថាមានបរុសម្នាក់កាន់កាបូបដាក់នៅកណ្តាល
ព្រលានស្ថានីយរថភ្លើងក្រោមដី Oktyabrskaya ទីក្រុង Minsk។ ពេលនោះគឹ
ប្រហែលនៅម៉ោង ១៧និង៤៤នាទី ១២នាទីមុនការបំផ្ទុះគ្រាប់បែកកើតឡើង។
រូបភាពនេះបានប្រកាសនៅពេលដែលជនសង្ស័យ៣នាក់ទៀតត្រូវបានចាប់ខ្លួន
កើនចំនួនជនសង្ស័យឡើងដល់៥នាក់។ ក៏ប៉ុន្តែ ដល់បច្ចុប្បន្ន គេក៏មិនទាន់​ដឹង​
គោលគំនិតរបស់ការបំផ្ទុះគ្រាប់បែកនេះ។

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Belarus Andrei Shved កាលពីម្សិលមិញបានឲ្យដឹង
ថា ៥នាក់ ដែលព្រមទាំងជនសង្ស័យបំផ្ទុះគ្រាប់បែក ទាំងអស់គឺជនជាតិ Belarus
ហើយអាយុក្រោម ៣០ឆ្នាំ។ មន្ត្រីផ្សេង ក៏បានឲ្យដឹងថា ក្នុងចំណោម៥នាក់នេះ
មានស្រ្តីម្នាក់។
មុននេះ ប្រធានាតិបតី Belarus Alexander Lukashenko បាននិយាយថា ២នាក់​
ក្នុងចំណោមជនត្រូវចាប់ខ្លួននោះ បាន ទទួលសារភាពការវាយប្រហារដោយ
គ្រាប់បែកនោះ។ ការបំផ្ទុះគ្រាប់បែកនោះបានធ្វើឲ្យជ្រួលជ្រើម ស្ថានីយរថភ្លើង
ក្រោមដី Oktyabrskaya ដែលមានចំងាយ ១០០ម៉ែត្រពីវិមានប្រធានាតិបតី។
ប្រធានាតិបតី Lukashenko បានឲ្យដឹងថា ប្រហែលជនបំផ្ទុះគ្រាប់បែកនេះ​មាន
ទាក់ទង់​ទៅនឹងការបំផ្ទុះគ្រាប់បែកពីរ តាំងពីមុន គឺករណីនាឆ្នាំ២០០៨នៅ ទីក្រុង
Minsk និងករណីមួយទៀត នាឆ្នាំ ២០០៥នៅទីក្រុង Vitebsk ភាគខាងលិច។