ក្រុម Manchester United បានបញ្ចេញព័ត៌មានថ្មីមួយទៀត ដើម្បីទាក់ទាញបន្ទន់ចិត្តកីឡាកររបស់ Borussia Dortmund Lewandowski អោយមកចូលលេងក្នុងក្រុមរបស់ខ្លួន នៅរដូវកាលក្រោយនេះ ។ថ្មីៗនេះ Manchester United បានបោះតំលៃ ២៥ លានផោន សំរាប់តំលៃខ្លួនរបស់ Lewandowskiរបស់ Borussia Dortmund ដោយថ្លៃជាងកាលពីតំលៃដំបូងគឺ ១៨ លានផោន ។ ថ្ងៃនេះក្រុមបិសាចក្រហមមួយនេះ ក៏បានបញ្ចេញព័ត៌មានថ្មីមួយទៀត ដើម្បីអោយកីឡាករ Lewandowski កាន់តែមានចំណាប់អារម្មណ៍មកលើក្រុម Manchester United គឺដោយអោយប្រាក់កំរៃប្រចាំសប្តាហ៍ ទ្វេរដងលើសពីប្រាក់ប្រចាំសប្តាហ៍របស់គេនៅ Dortmund ទៅទៀតគឺ ៩ ម៉ឺនផោនក្នុងមួយសប្តាហ៍ ។
តំលៃទាំងនោះពិតជាបញ្ជាក់បានថា ក្រុម Manchester United ពិតជាចង់បាន Lewandowski មកលេងអោយក្រុមខ្លួនណាស់ ទើបហ៊ានអោយតំលៃថ្លៃដល់ថ្នាក់នេះ ។ ដូចដែលយើងបានដឹងហើយថាក្រុម Dortmund បានប្រកាសថា មិនលក់ Lewandowski អោយទៅ Bayern Munich ឡើយ ដូចនេះហើយ មានតែក្រុម Manchester United នោះទេក្នុងពេលនេះ ដែលសាកសមសំរាប់ខ្សែរប្រយុទ្ធមួយនេះ ក្នុងការផ្លាស់ប្តូរបរិយាកាស ៕
ដោយ ៖ កុសលប្រភព ៖ 24h