វិទ្យាស្ថានវិទ្យាសាស្រ្តមជ្ឈិមប្រទេសចិនទើបនឹងប្រកាសឲ្យដឹង នៅថ្ងៃទី១៧ខែមេសា
ខាងមុខនេះ ព្រះច័ន្ទនិងផែនដីនឹងឈានទៅជិតគ្នាម្តងទៀត ហើយពេលនោះ Super
Moon នឹងចេញមក។
នេះជាលើកទី២ដែល Super Moon កើតឡើងក្នុងឆ្នាំ២០១១។ លើកនេះ ចំងាយរវាង
ព្រះច័ន្ទ នឹងផែនដី ប្រហែល 358.090គ.ម មានន័យថាឆ្ងាយជាង Super Moon របស់
ថ្ងៃ១៩ខែមិនា ត្រឹមតែ 1.513គ.ម។ ហើយថ្ងៃ១៧ខែមេសានេះជាថ្ងៃ១៥ច័ន្ទគតិ ដូច្នេះ
ពន្លឺរបស់ព្រះច័ន្ទថ្ងៃនោះគឺភ្លឺច្បាស់ល្អ ពោលគឺកើនប្រហែល20%បើធៀបនឹងពេល
ធម្មតា។
គេហទំព័រអំពីសាកលលោក Life's Little Mysteries នាំពាក្យរបស់ហោរាល្បីលើ
ពិភពលោកម្នាក់បានឲ្យដឹងថា Super Moon នៅថ្ងៃ១៧ខែមេសានេះ អាចបង្កឡើង រញ្ជួយដីនិងភ្នំភ្លើង។
ប៉ុន្តែ អ្នកជំនាញរបស់មជ្ឈមណ្ឌលស្រាវជ្រាវតារាសាស្រ្ត ព្រមទាំងតារាវិទូជនជាតិ
អូស្រ្តាលិ ឈ្មោះ David Reneke ក៏ បដិសេធដែរ។ គេនិយាយថាបាតុភូត Super Moon នេះគ្រាន់តែធ្វើឲ្យ ត្រលៃទឹកចុះ ឡើងខ្លាំងជាងធម្មតា តែមិនមានអ្វីដែលចម្លែកអស្ចារ្យ
នៅពេល ព្រះច័ន្ទជិតនឹងផែនដីនោះទេ។
តាំងពីមុន ពិភពលោកក៏ធ្លាប់បានឃើញ Super Moon នាឆ្នាំ 1955 1974 1992 និង 2005 ហើយក៏មានបាតុភូតធាតុអាកាសកើតឡើងជាញឹងញាប់ដែរ។
បាតុភូត Super Moon ថ្ងៃ១៩ខែមិនាកន្លងមក កើតឡើង ៨ថ្ងៃក្រោយពីរញ្ជួយដី និងរលក
យក្សស៊ូណាមីដ៏តក់ស្លុតនៅប្រទេសជប៉ុន ដូច្នេះមានពាក្យចចាមអារាម ថា Super Moon
គឺជាសញ្ញាបន្តអំពីរញ្ជួយដី និងភ្នំភ្លើង។