អ្នកមុជទឹក មកពីទីក្រុង Yorkshire ចក្រភពអង់គ្លេស ដែលជួយក្មេងទាំង ១២ ដែលជាប់នៅក្នុងរូងភ្នំ ឱ្យមកដល់ទីទួលសុវត្ថិភាព បានទទួលការកោតសរសើរ ចំពោះការងារជួយសង្រ្គោះដ៏ក្លាហានរបស់គាត់។

លោក Jason Mallinsom គឺជាអ្នកមុជទឹកម្នាក់ ក្នុងចំណោមក្រុមអ្នកមុជទឹក ដែលបានដើរក្នុងដំណើរផ្លូវយ៉ាងលំបាករយៈពេល ១១ ម៉ោងទៅនិងមក ក្នុងរូងភ្នំដ៏ឆ្ងាយ។

/

ប្រតិបត្ដិការជួយសង្រ្គោះនេះ បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ និងកោតសរសើរចំពោះអ្នកជំនាញមុជទឹក ៩០ នាក់មកពីជុំវិញពិភពលោក និងបុគ្គលិកជួយសង្រ្គោះ រាប់រយនាក់ផ្សេងទៀត។ នៅចុងបញ្ចប់ ប្រតិបត្ដិការជួយសង្រ្គោះនេះ បានសម្រេចជោគជ័យយ៉ាងល្បីខ្ទខ្ទា ដោយសារតែកីឡាបាត់ទាត់វ័យក្មេងទាំង១២ នាក់ និងគ្រូបង្វឹករបស់ពួកគេ ត្រូវបានជួយសង្រ្គោះឱ្យផុតក្រញាំមច្ចុរាជបានយ៉ាងជោគជ័យ។

/

លោក Mallinson បានចូលរួម ក្នុងការមុជទឹកទាំង ៣ ដង ដែលអាចនាំយកក្មេងប្រុសទាំងនោះមកទីទួលសុវត្ថិភាព។ នៅក្នុងរបាយការណ៍មួយ ឪពុកម្ដាយរបស់លោក Mallinson វ័យ ៥០ ឆ្នាំគឺលោក Ray និងអ្នកស្រី Anne Mallinson បាននិយាយថា៖”ពួកយើងពិតជាមានមោទនភាពខ្លាំងណាស់ចំពោះ Jason។ កូនប្រុសរបស់យើង បានធ្វើដំណើរចាកចេញទៅ ជាមួយនឹងឧបករណ៍ជួយសង្រ្គោះទម្ងន់កន្លះតោន។ យើងដឹងថា Jason គឺជាអ្នកជំនាញមុជទឹកម្នាក់ ក្នុងចំណោមអ្នកជំនាញមុជទឹកឈានមុខ ៤ នាក់ទៀត ដែលបាននាំក្មេងទាំងនោះមកខាងក្រៅរូងភ្នំ។  ពួកគេស្គាល់គ្នាច្បាស់ណាស់។ គ្រួសារយើង ពិតជាមានមោទនភាពចំពោះគាត់ខ្លាំងណាស់”។

/

ការមុជទឹក ដែល លោក Mallinson និងអ្នកជំនាញមុជទឹកផ្សេងទៀត បានបំពេញ គឺជាការមុជទឹក ដែលប្រថុយគ្រោះថ្នាក់ខ្ពស់បំផុត ជាក់ស្ដែងអ្នកមុជទឹកជនជាតិថៃលោក Saman Funan បានស្លាប់បាត់បង់ជីវិត នៅពេលដែលលោក អស់ខ្យល់អុកស៊ីហ្សែន កាលពីថ្ងៃសុក្រ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ metro.co.uk