កាលពីព្រឺកមិញCamnews បានចេញផ្សាយរួចមកហើយស្តីពី Clip យក Nokia Lumia 900 ធ្វើជាញញួរដំដែកគោល ហើយក៏មានអ្នកទស្សនាមួយចំនួនចាប់អារម្មណ៏ និងបានសួរពីតំលៃរបស់វា។ ឥឡូវនេះវាបានមកដល់ប្រទេសវៀតណាមហើយ ដែលលក់ក្នុងតំលៃប្រហែល 625$។Nokia Lumia 900 ជា version Windows Phone 7.5 ខ្លាំងបំផុតរបស់Nokia សព្វថ្ងៃនេះ ភាពលេចធ្លោរបស់វាគឺសំបកស្រោបទូរស័ព្ទទាំងមូលធ្វើពី policarbonate។
Lumia 900 មានអេក្រង់Touchscreen ClearBlack AMOLEDទំហំ 4.3 inch( 800 x 480 pixel)CPU single core Snapdragon ល្បឿន 1,4GHz RAM 512MB មេម៉ូរីក្នុង16GB, camera 8MPជាមួយកាណុង Carl Zeiss f2.2 ថតរូបបានច្បាស់ល្អទោះស្ថិតក្នុងលក្ខខណ្ឌខ្វះពន្លឺក៏ដោយ flash LED និងថត video HD 720p។ក្រៅពីនេះ Nokia Lumia 900 បំពាក់នូវ camera នៅខាងមុខសំរាប់ Video call ថ្ម 1.840mAh អាចនិយាយបាន7ម៉ោងជាប់គ្នា និងStand byបាន300ម៉ោង។ឥឡូវនេះ តំលៃលក់ក្នុងទីផ្សារវៀតណាមគឺ ប្រហែល625$( ចំនែកនៅកម្ពុជាមិនទាន់ឃើញមាន លក់លើទីផ្សារឡើយ តែតំលៃរបស់ទូរស័ព្ទNokia នៅទីផ្សារកម្ពុជានិងវៀតណាមសព្វថ្ងៃគឺប្រហាក់ប្រហែលគ្នា ) ៕សូទស្សនារូបរបស់Nokia Lumia 900 ទាំងអស់គ្នាណា(*_*)
ដោយ៖ nanoប្រភព៖ k14