BBC បានអោយដឹងថាកាលពីយប់ថ្ងៃទី 11 មេសា កន្លងទៅនេះមានយន្តហោះ ដឹកអ្នក
ដំនើរប្រភេទធំជាងគេលើពិភពលោករបស់ ក្រុមហ៊ុន Air France ធុន Airbus A380 បាន
ទៅប៉ះជាមួយនឹងកន្ទុយយន្តហោះដឹកអ្នកដំនើរធុនតូចមួយផ្សេងទៀតធុន Bombardier
CRJ-700 របស់ក្រុមហ៊ុន Comair មានផ្ទុកភ្ញៀវចំនួន 66 នាក់ដែលទើបតែមកពីទីក្រុង
Boston តែមិនបង្កអោយអ្នកដំនើរណាម្នាក់ ស្លាប់ រឺ មានរបួស ឡើយ ។


ឧប្បត្តិហេតុនេះបានកើតឡើងនៅឯ ព្រលានយន្តហោះអន្តរជាតិរបស់សហរដ្ឋអាមេរិច
ឈ្មោះ John F Kennedy ទីក្រុង New York ពេលដែលយន្តហោះធុនធំមួយនេះ បំរ៉ុងនឹង
ធ្វើការហោះហើររបស់ខ្លួន ឆ្ពោះទៅទីក្រុងប៉ារីស ប្រទេស បារាំង ។

ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ កំពុងតែសហការគ្នាធ្វើការត្រួតពិនិត្យរកកំហុសឆ្គង
បច្ចេកទេសតាមរយៈប្រអប់ខ្មៅ ថាតើកំហុសនេះមកពីភាគីមួយណាពិតប្រាកដ ៕


(ប្រភពពី BBC)
ដោយ :រដ្ឋា