វេឌីអូនេះចោទប្រកាន់លោកប្រធានាតីបតិ Czech Vaclav Klaus គៃបន្លំប៊ិចក្នុង​កិច្ចប្រជុំ​
កាសែត​ជាមួយប្រធានាតិបតី Chile បានធ្វើអោយមានការជ្រួលជ្រើមយ៉ាងខ្លាំងនៅលើ
បណ្តាញ YouTube ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លងមក។ យ៉ាងឆាប់រហ័សវេឌីអូក្លាយទៅជាបាតុភូត លើគេហទំព័រចែកចាយរូបភាព YouTube ក្នុងថ្ងៃដូចគ្នានោះ។ ដល់រសៀលម្សិលម៉ិញជាង
550.000 លើកចូលមើលលើ YouTube។

ក្នុងវេឌីអូ ប្រធានាតីបតិ Klaus កំពុងអង្គុយជាមួយនឹងប្រធានាតិបតី Chile Sebastian Pinera។
ដំបូងលោកបើកប្រអប់ប៊ិចដែលបានដាក់នៅខាងមុខលោក ពេលដែលប្រធានាតិបតី Chile
ថ្លែងគារវកិច្ចចំពោះលោក។ បន្ទាប់ពីបើកប៊ិច តួ្រតពិនិត្យ ហើយលោកដាក់ដៃចុះក្រោមតុ
មើលទៅដូចជាដាក់ប៊ិចចូលក្នុងហោប៉ៅអាវ។

កាលពីម្សិលមិញ គេហទំព័ររ Novinky.cz បានដក់ស្រង់សំដីរបស់ប្រធានាតិបតី Kluas ដែល
បាន​ឲ្យដឹងថា ការយកប៊ិចក្នុងព្រឹត្តិការណ៍ដូចអញ្ចឹងគ្រាន់តែជារឿងធម្មតាទេ ហើយលោកក៏
សង្កត់ធ្ងន់​ថា ប៊ិចនោះគឺប៊ិចធម្មតា មិនមែនប៊ិចកាឡៃមាស ដូចពាក្យចចាមអារាមនោះទេ។