ទីបំផុត ស្មាតហ្វូនស៊េរីថ្មីបំផុត និងខ្ពស់បំផុត របស់ LG បានបង្ហាញខ្លួនជាផ្លូវការហើយ ជាមួយនឹងឈ្មោះ G2។ តាំងពីពេលចាប់ផ្តើម រហូតដល់បញ្ចប់ ក្នុងការបង្ហាញណែនាំ, LG បានសង្កត់ធ្ងន់ទៅនឹងទ្រឹស្តី រៀនសូត្រពីអ្នក, ទម្លាប់អ្នកប្រើប្រាស់ជាមួយ G2 ដែលមានការរចនាម៉ូតប្លែក មានតែមួយគត់។ ចំនុចពិសេសបំផុតនោះគឺ ប៊ូតុង Power និងដំឡើងបន្ថយសម្លេង ត្រូវបានក្រុមហ៊ុន LG បំពាក់នៅផ្នែកខាងក្រោយ នៃសំបក ខាងក្រោមកាមេរ៉ារបស់ G2 (កន្លែងដែលចង្អុលដៃរបស់យើង តែងតែស្ថិតនៅ រាល់ពេលចាប់កាន់ស្មាតហ្វូន)។

មិនត្រឹមតែផ្តោតទៅលើការរចនាម៉ូតនោះទេ លើកនេះ G2 នៅត្រូវបាន LG យកចិត្តទុកដាក់ទៅលើគុណភាពកាមេរ៉ា ជាមួយនឹងសមត្ថភាព ប្រឆាំងភាពញ័រ និងបទពិសោធសម្លេង ជាមួយគុណភាព កំរិតស្តង់ដារ 24bit/192KHz។

/

សំរាប់ពេលវេលាជាក់លាក់ដាក់លក់នៅលើទីផ្សារ និងតំលៃលក់នៃស្មាតហ្វូននេះ ក្រុមហ៊ុននៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ។

លក្ខណៈពិសេសៗមួយចំនួនរបស់ LG G2:

  • CPU: 2.26GHz Qualcomm Snapdragon 800
  • អេក្រង់: 5.2-inch Full HD IPS (1080 x 1920 pixels / 423 ppi)
  • មេម៉ូរីក្នុង: 32GB / 16GB
  • RAM: 2GB
  • Camera: Rear 13.0MP ជាមួយ OIS / Front 2.1MP
  • Battery: 3,000mAh
  • OS: Android Jelly Bean 4.2.2
  • ខ្នាតប្រវែង: 138.5 x 70.9 x 8.9mm
  • ពណ៌: ខ្មៅ / ស

 

/

/

/

/

/

/

/

/

ដោយ៖ សិលាប្រភព៖ TTE