(អាហ្សាក់)៖ ក្រុមខ្លាំងរបស់អង់គ្លេស Manchester United បានបរាជ័យដោយលទ្ធផល ១-០ ក្រោម​ថ្វី​ជើង​របស់​ម្ចាស់​ផ្ទះ Feyenoord របស់​ហូឡង់​នៅ​ថ្ងៃ​បើក​ឆាក​ពាន​រង្វាន់​លំដាប់​ទី​២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League យប់មិញ នេះប្រចាំពូល A។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយឲ្យដឹងថា ក្រុមដែលសំបូរទៅដោយកីឡាករជើងខ្លាំង Zlatan Ibrahimovic និង Paul Pogba នោះ ពុំអាចបំប៉ោងសំណាញ់ទីក្រុមខ្លាំងប្រចាំប្រទេសហូឡង់ Feyenoord បានឡើយ ថែមទាំងត្រូវបានគេស៊ី១គ្រាប់វិញផងដែរនៅនាទីទី ៧៩ ពីការធ្វើបានសម្រេចដោយកីឡាករ Vihena រហូតដល់បញ្ចប់ ការប្រកួតពេញម៉ោង។

ការបរាជ័យ ១ប្រកួតបើកឆាកនេះដែរ បានធ្វើឲ្យ Manchester United ធ្លាក់ដល់បាតតារាង គ្រាដែលក្រុម Fenerbahce រកបាន១ពិន្ទុ ពេលប្រកួតបានស្មើ ១-១ ពេលជួបម្ចាស់ផ្ទះ Zorya ពីក្នុងពូល A ដូចគ្នាយប់មិញនេះដែរ៕

width=730

width=730

width=730

ផ្តល់សិទ្ធដោយ​ ៖ ខ្មែរថកឃីង