Yuri Gagarin

នៅ​ថ្ងៃ​នេះកាល​ពី​ ៥០ឆ្នាំ​មុន ពោល​គឺ​ថ្ងៃ​ទី ១២​ ខែ​មេសា​ ឆ្នាំ​១៩៦១​ គឺ​ជា​ថ្ងៃ​ដ៏​សំខាន់​ក្នុង​ប្រ​វត្តិ​សាស្រ្ដ​​នៃភព​ផែន​ដី​របស់​យើង​។ នៅ​ថ្ងៃ​នោះ​ អវកាស​យាន​និក​របស់​រូស្ស៊ី​ (អតី​ត​សហភាពសូវៀត​) ឈ្មោះ Yuri Gagarin បាន​ក្លាយ​ទៅ​ជា​មនុស្ស​ដំបូង​គេ​បំផុត​ដែល​បាន​ទៅ​ដល់​ទី​អវកាស​​ ដោយ​ការ​ហោះ​ហើរ​ចំនួន​ ១០៨​នាទី​ជាមួយ​នឹង​យាន​អវកាស​ Vostok​។​ ចាប់​ពី​ថ្ងៃ​នោះ​មក​លោក Yuri Gagarin បាន​ក្លាយ​ទៅ​​ជា​មនុស្ស​ដ៏​ល្បី​ម្នាក់​នៅ​លើ​លោក​យើង​នេះ ដោយ​សារ​មាន​បណ្ដាញ​ព័ត៌​មាន​ជា​ច្រើន​បានចុះ​ផ្សាយ​ពី​រូប​លោក​។

ក្រោយ​ពី​រូប​លោក​ Yuri Gagarin
ឡើង​ទៅ​អវកាស​បាន​មិន​ដល់​មួយ​ខែ​ស្រួល​បួល​ផង អវកាស​យាន​និក​​ម្នាក់​ទៀត គឺ​ Alan Shepard បាន​ក្លាយ​ទៅ​ជា​ជនជាតិ​អាមេរិក​ដំបូង​គេ ដែល​បាន​ឡើង​ទៅ​កាន់​ទី​អាវកាស​ផង​ដែរ​​។

ការ​ប្រ​ណាំង​ ប្រ​ជែង​រវាង​អតី​ត​សហភាព​សូវៀត និង​សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​លើ​គ្រប់​វិស័យ​រួម​ទាំង​ការ​ទៅ​កាន់​ទី​ អវកាស​នេះផង ដើម្បី​បង្ហាញ​ប្រាប់​ប្រ​ទេស​ដទៃ​ទៀត​ពី​ភាពខ្លាំង​រប​ស់​ខ្លួន​។ ការ​សហប្រ​តិបត្តិ​ការ​ជា​លើក​ទី​មួ​យ​របស់​ប្រ​ទេស​មហាអំណាច​ទាំង​ពីរ​លើ​ គម្រោង​ទៅ​កាន់​ទី​អវកាស​បាន​កើត​មា​​ន​ឡើង​នៅ​ឆ្នាំ ១៩៧៥​។ ចាប់​តាំង​ពី​ឆ្នាំ ១៩៩៣​មក​ ទាំង​អាមេរិក​ និង​រូស្ស៊ី​ បាន​ធ្វើ​ការ​ជាមួយ​គ្នា​ទៅលើ​គម្រោង​ទៅ​កាន់​ទី​អវកាស​មួយ​ចំនួន​។

ងាក​មក​និយាយ​ពី​លោក Yuri Gagarin ដែល​ជា​ជន​ទី​មួយ​ដែល​បាន​ជាន់​លើ​ទី​អវកាស​វិញ​។ លោក​បាន​ចាប់​កំណើត​នៅ​ស​ហភាព​សូវៀត​នៅ​ឆ្នាំ ១៩៣៤ ហើយ​បាន​ស្លាប់​នៅ​ឆ្នាំ​ ១៩៦៨ ក្នុង​អាយុ ៣២​ឆ្នាំដោយសារ​គ្រោះ​ថ្នាក់​យន្ត​ហោះ​ពេល​គាត់​កំពុង​បង្ហាត់​បើក​យន្ត​ហោះ ​។ ការ​ស្លាប់​នេះ​គឺ​​​ក្រោយ​ពេល​ដែល​គាត់​ទៅ​ដល់ទី​អវកាស​បាន​ ៧​ឆ្នាំ​។

ក្នុង​មួយជីវិត​របស់​លោក Yuri Gagarin គាត់​បាន​ទទួល​នូវ​មេដាយ​កិត្តិ​យស​ជាច្រើន​ ហើល​ឈ្មោះ​គាត់​ត្រូវ​បាន​គេ​ចង​ចាំ​ជា​និច្ច​។ បច្ចុ​ប្បន្ន​នៅ​ទីក្រុង​មូស៊្គូ​ ក៏​មាន​រូប​សំណាក​របស់​គាត់​ដែរ​។



(ប្រភព៖ ខ្មែរសារិកា)