យានយន្ដ៖ ក្រុមហ៊ុន រថយន្ដទំនើប Lexus បានប្រកាសជាសារធារណៈឲ្យបានដឹងពី​ គម្រោងជាផ្លូវការ​បន្ទាប់របស់ ម៉ូដែល Lexus LX 570 hybrid ស៊េរីឆ្នាំ ២០១៦ ដែលកំពុងតែត្រៀមខ្លួនរួចជាស្រេច សម្រាប់​វាយ​លុកទីផ្សារនាពេលខាងមុខនេះហើយ ។ 

/

យោងតាមគេហទំព័រពាណិជ្ជកម្មអន្ដរជាតិមួយបានឲ្យដឹងថា​ Lexus LX 570 hybrid ស៊េរីឆ្នាំ ២០១៦ គឺជា​ប្រភេទរថយន្ដដែល មានលក្ខណៈទំនើប ទាន់សម័យសាកសមបំផុត​ ក្នុងសង្គមលំដាប់ថ្នាក់ខ្ពស់ ។ ជាមួយ​នឹង បច្ចេកវិទ្យាចុងក្រោយកាន់តែជឿនលឿនទៀតនោះ ម៉ូដែលមួយនេះ បានបំពាក់មកនូវថាម​ពលកម្លាំង ៨ ម៉ាស៊ីន V8 ភ្ជាប់គ្នាជាមួយនឹង ប្រព័ន្ធហាយប្រ៊ីត ដំណើរការលើប្រអប់លេខអូតូ ស្មើនិង ៦ លេខ​ ត្រូវនឹងទំហំខ្នាតរង្វាស់ម៉ាស៊ីន ៥.៧ liter នឹង ៣៨៣ សេះ។ សមាសភាពប្រើប្រាស់សាំង Lexus LX 570 hybrid នេះ ប្រើថាមពលសាំងចម្ងាយ ៩ គ.ម/លីត ។ 

/

ក្រៅពីទម្រង់រូបរាង នឹងស៊េរីកាន់តែទំនើបទៅ នៅមាន​សមាសភាពប្រព័ន្ធការពាររបស់រថយន្ដ ព្រទាំង​បវិក្ខាបំពាក់ខាងក្នុង បន្ថែមទៀ​ត ដែលពោពេញទៅដោយ ភាពទាន់សម័យ ទំនើប ផ្ដល់ទំនុកចិត្ដខ្ពស់ ចំពោះអ្នកប្រាស្រ័យ ។ លក្ខណៈពេសេស​ព្រមទាំងភាពទាន់សម័យនេះហើយ ទើបម៉ូដែលមួយ​នេះ អាចមានតម្លៃចាប់ពី ៨៧០០០ ដុល្លារឡើងទៅ ។ 

គូសបញ្ជាក់ផងដែរថា ម៉ូដែលមួយនេះ ត្រូវបានគេខ្លះស្គាល់ថាជាស៊េរីឆ្នាំ​ 2015 និងខ្លះទៀតស្គាល់ថា ជាស៊េរីឆ្នាំ 2016 ទៅតាមការនិយមហៅតាម តំបន់។ 

/

/

/

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ 2015newhybridcars