នារី​ម្នាក់​ ​និង​បុរស​ម្នាក់​រង​វាយប្រហារ​កាលពី​យប់​ថ្ងៃច័ន្ទ​ ​ខណៈ​ដែល​ពួកគេ​កំពុង​អង្គុយលេង​នៅ​បរិវេណ​សាលារៀន​ ​ស្រុក​ស្ទឹងត្រង់​ ​ខេត្ត​កំពង់ចាម​។​ ​សម្មត្ថ​កិច្ច​បាន​និយាយ​ថា​ ​យើង​មិនទាន់​ដឹងពី​មូលហេតុ​នៃ​ហេតុការណ៍​នេះ​នៅឡើយ​។​

​យោងទៅតាម​របាយការណ៍​ ​របស់​សម្មត្ថ​កិច្ច​ស្រុក​ស្ទឹងត្រង់​បាន​ឲ្យដឹង​ថា​ ​នារី​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា​ ​ហៃ​ ​ធា​វីន​ ​អាយុ​ ​២៤​ ​ឆ្នាំ​ជា​គ្រូបង្រៀន​ភាសា​កូរ៉េ​ ​ខណៈ​ដែល​បុរស​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ម៉ៅ​ ​សុខ​មិញ​ ​អាយុ​ ​២១​ ​ឆ្នាំ​។​

តាម​របាយការណ៍​បាន​កត់សម្គាល់​ថា​ ​ការវាយប្រហារ​នេះ​ ​បាន​កើតឡើង​រវាង​ម៉ោង​ ​១០​ ​ទៅ​ម៉ោង​ ​១១​ ​យប់​ថ្ងៃច័ន្ទ​ ​នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​ ​ឃុំ​ព្រែកកក់​ ​ស្រុក​ស្ទឹងត្រង់​។​ ​លោក​ ​សុខ​មិញ​ ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ដើម្បី​ព្យាបាល​របួស​។​

/

លោក​ ​ជា​ ​ធារិ​ទ្ធ​ ​មន្រ្តី​នគរបាល​ស្រុក​ស្ទឹងត្រង់​ ​បាន​បញ្ជាក់​ថា​នារី​ម្នាក់​ត្រូវ​បាន​គេ​សម្លាប់​ ​ខណៈ​ដែល​បុរស​ម្នាក់​បាន​រង​របួស​ក្នុង​ស្ថានភាព​យ៉ាងធ្ងន់ធ្ងរ​។​

​លោក​ ​ធារិ​ទ្ធ​ ​បាន​បន្ថែម​ថា​ ​”​នារី​ម្នាក់​ត្រូវ​បាន​សម្លាប់​ ​ហើយ​រាងកាយ​របស់​នាង​ស្ថិត​ក្នុង​សភាព​អាក្រាត​”​ ​។​ ​ឥឡូវនេះ​នគរបាល​កំពុង​ស៊ើបអង្កេត​ករណីនេះ​ ​ដូច្នេះ​ខ្ញុំ​មិន​អាច​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​បានទេ​”​៕

ប្រភព ៖ ខ្មែរថាម