មនុស្ស​ភព​ក្រៅ​មួយ​ដែល​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពិសោធន៍​នៅ​Roswell នា​ឆ្នាំ​១៩៤៧​
កំណត់ហេតុ​ដ៏​ចម្លែក​មួយ​ដែល​ទំនងជា​ចង់​បង្ហាញថា មនុស្ស​ក្រៅ​ភព​ពិតជា​បាន​ចុះចត​នៅក្នុង​រដ្ឋ​ញូ​វ ម៉ិក​ស៊ី​កូ (New Mexico) សហរដ្ឋអាមេរិក នៅ​មុន​ឆ្នាំ​១៩៥០​នោះ ត្រូវ​បាន​ចុះផ្សាយ​ដោយ​ការិយាល័យ​ស៊ើបអង្កេត​ស​ហព​ន្ធ័​របស់​សហរដ្ឋ​អាមេរិក ដែល​ហៅ​កាត់​ថា FBI ។​

​ការិយាល័យ​នេះ​បាន​បញ្ចូល​សំណុំ​ឯកសារ​រាប់ពាន់​ដែល​អាច​បើក​មើល​បាន​នៅ​ក្នុង​ប្រភព​ព័ត៌មាន​តាម​អ៊ិន​ធ ឺ​ណិ​តមួយ​ដែល​មានឈ្មោះ​ថា​The Vault​។​


​នៅក្នុង​ចំណោម​សំណុំ​ឯកសារ​ទាំងនោះ​មាន​កំណត់ហេតុ​មួយ​ដែល​ភ្នាក់ងារ​ពិសេស​ម្នាក់​របស់ FBI ឈ្មោះ ហ្គាយ ហូត​ថេ​ល បាន​ផ្ញើ​ទៅ​ប្រធាន​របស់ FBI ក្នុង​ឆ្នាំ​១៩៥០​។​

​ភស្តុតាង​បង្ហាញថា មាន​ជីវិត​មនុស្ស​ក្រៅ​ភព​?​ច្បាប់​ចម្លង​មួយ​នៃ​កំណត់ហេតុ​ឆ្នាំ​១៩៥០​នោះ បាន​រៀបរាប់​ពី​ការរកឃើញ​យាន UFO ឬ​ហៅ​ថា​ថាសហោះ​និង​មនុស្ស​ក្រៅ​ភព​នៅក្នុង​រដ្ឋ​ញូ​វ ម៉ិក​ស៊ី​កូ សហរដ្ឋអាមេរិក​។​វា​ត្រូវ​បាន​ចុះផ្សាយ​នៅ​ក្នុង​វេបសាយ​របស់ FBI ។​នៅក្នុង​កំណត់​ហេតុ​ដែល​មាន​ចំណងជើង​ថា � Flying Saucers (​ថា​សហោះ​)� នោះ ភ្នាក់ងារ រូបនោះ​បាន​បង្ហាញថា​អ្នក​ស៊ើបអង្កេត​ម្នាក់​ដែល​មកពី​កងទ័ពអាកាស​បាន​ថ្លែងថា ថាសហោះ​ចំនួន​៣​ត្រូវបាន​ប្រទះឃើញ​នៅក្នុង​រដ្ឋ​ញូ​វ ម៉ិក​ស៊ី​កូ​។​ភ្នាក់ងារ​រូបនោះ​បាន​និយាយ​ថា​អ្នក​ស៊ើបង្កេត​រូប​នោះ​បាន​ផ្តល់​ព័ត៌មាន​នេះ​ដល់​ភ្នាក់ង ារ​ម្នាក់ទៀត​។​