Huawei ទើបតែធ្វើការបង្ហាញណែនាំជាផ្លូវការ នូវស្មាតហ្វូនស៊េរីមធ្យមមួយមានឈ្មោះថា Honor 5A ជាមួយនឹងការដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 6.0 និងមានអេក្រង់ទំហំធំ 5,5 និង មានតម្លៃប្រហែល ១០៦ដុល្លារប៉ុណ្ណោះ (តម្លៃក្នុងស្រុក)។ Honor 5A មានបួនពណ៌សម្រាប់ជ្រើសរើស មានរន្ធដាក់ស៊ីមកាតបានពីរ គាំទ្រប្រព័ន្ធ 4G ថាមពលថ្ម 3100 mAh, RAM 2 GB ហើយវានឹងធ្វើការ​ដាក់លក់ដំបូងគេ នៅប្រទេសចិន នៅថ្ងៃទី១៧ ខែមិថុនា ខាងមុខនេះ។ សម្រាប់ការដាក់លក់នៅតាម​បណ្តាទីផ្សារប្រទេសដទៃផ្សេងទៀត នៅមិនទាន់ក្រុមហ៊ុនបង្ហើបឲ្យដឹងនៅឡើយទេ។

/

លក្ខណៈសម្បត្តិមូលដ្ឋាន មួយចំនួនរបស់ Huawei Honor 5A:

  • ប្រព័ន្ធប្រតិបត្តិការ: Android 6.0, interface Emotion UI 4.1
  • Chip ដំណើរការ: Snapdragon 617, 8 Core 1.2 GHz
  • អេក្រង់: IPS 5,5 720p, 267 ppi
  • RAM: 2 GB
  • អង្គផ្ទុកទិន្នន័យ: 16 GB
  • កាតមេម៉ូរីក្រៅ: microSD
  • កាមេរ៉ាក្រោយ: 13 MP, F2.0, sensor CMOS, LED Flash
  • កាមេរ៉ាមុខ: 8 MP, F2.0
  • ខ្នាតវិមាត្រ: 154,3 x 77,1 x 8,45 mm
  • ទម្ងន់: 168 gram
  • ថាមពលថ្ម: 3100 mAh
  • ពណ៌: ស, មាស (Gold), ខៀវ និងខ្មៅ
  • ប្រព័ន្ធ Network: 4G, ស៊ីមពីរ
  • /
  • /

-អានអត្ថបទ៖ iPhone 7/7 Pro គំរូពង្រាងពណ៌ខៀវស្រអាប់ដូច្នេះ ស្រលាញ់ទេ?

 

ប្រែសម្រួល៖ មង្គលប្រភព៖ Gizmotimes, Tinhte