ឡាន១៣៧គ្រឿងត្រូវខូចខាតក្រោយពេលកើតឡើងការបុក និងបោះទង្កិចគ្នាជាបន្តបន្ទាប់នៅលើកំណាត់ផ្លូវទិសដៅស្របគ្នាក្នុងរយៈពេល២ម៉ោង នៅ Chengdu ខេត្ត Sichuan, ប្រទេសចិន, កាលពីថ្ងៃកន្លងទៅ។
ជាធម្មតាផ្សែងអ័ភ្រដ៏ខ្មៅងងឹតតែងជាមូលហេតុបង្ករឱ្យកើតមានរថយន្តបុកកន្ទុយគ្នាជាខ្សែរៗបែបនេះ។


ជាធម្មតាផ្សែងអ័ភ្រដ៏ខ្មៅងងឹតតែងជាមូលហេតុបង្ករឱ្យកើតមានរថយន្តបុកកន្ទុយគ្នាជាខ្សែរៗបែបនេះ។
តាមប្រភពសារព័ត៌មាន China Daily បានដកស្រង់សំដីមន្ត្រីប៉ូលិសចរាចរណ៍ម្នាក់ឈ្មោះ Han Tao ដូច្នេះថា �ខ្ញុំបានបំរើការជាមន្ត្រីប៉ូលិសចរាចរណ៍អស់រយៈពេល៨ឆ្នាំមកហើយ តែពុំភ្លាប់បានឃើញហេតុការណ៍រថយន្តបុកបន្តកន្ទុយគ្នាជាច្រើនខ្សែរលើបណ្តាយផ្ឡូវតែមួយយ៉ាងនេះទេ�
ចរាចរណ៍លើផ្លូវ Highway តភ្ជាប់ពី Wenjiachang ជាមួយ Shuangliu ត្រូវបានកកស្ទះទាំងស្រុងក្រោយពេលមានចុះអ័ភ្រនៅវេលាម៉ោង08:30នាទីព្រឹក និងបង្ករឱ្យមានការបុកបន្តកន្ទុយគ្នារវាងរថយន្តនិងរថយន្តក្នុងរយៈចម្ងាយមិនដល់ 5M ផង។
កំទេចកញ្ចក់ និងបំណែករថយន្តផ្លោងធ្លាក់ពាស់ពេញផ្លូវថ្នល់ ចរាចរណ៍បានកកស្ទះអស់រយៈពេលមួយម៉ោង និងបង្ករឱ្យមនុស្ស 9 នាក់រងរបួស។
�រថយន្តខ្ញុំបានឈប់ដូចត្រូវបានគេគុបមួយដំថ្មយ៉ាងធំអញ្ចឹង ខ្ញុំមិនអាចគិតឃើញត្រូវទៅទិសណា៎ទេ� Zhao ជាម្ចាស់រថយន្តរបស់រថយន្ត១ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ។
�ខ្ញុំមើលមិនឃើញអ្វីទេ ហើយក៏ជាន់ហ្វ្រាំងមិនទាន់ដែរ� នេះជាសំដីអ្នកបើកបររថយន្តរត់ឈ្នួលម្នាក់ឈ្មោះ Zhao ដែលបានត្រូវរបួសក្បាលក្នុងហេតុការណ៍។
មានមនុស្សជាច្រើនបានដាក់បន្ទុកទៅលើការចុះអ័ភ្រយ៉ាងខ្មៅងងឹតនេះ ប៉ុន្តែមានមួយចំនួនទៀតក៏មានស្តីបន្ទោសទៅលើអ្នកទទួលខុសត្រូវលើដងវិថី Highway នេះ ហើយពួកគេទាំងនោះត្រូវតែផ្តល់សំណងមួយចំនួនផងដែរ។
�ផ្លូវមិនត្រូវបានហាមឃាត់ធ្វើដំណើរក្នុងខណះមានចុះអ័ភ្រយ៉ាងក្រាស់បែបនេះ វាពិតណាស់ត្រូវតែមានអ្នកទទួលខុសត្រូវឬទេ?� ស្រ្តីម្នាក់ឈ្មោះ Huang ដែលរថយន្តរបស់នាងត្រូវបានបុកខូចខាងទាំងស្រុងក្នុងគ្រោះថ្នាក់នោះបាននិយាយ។
ស្រ្តីម្នាក់ឈ្មោះ Du ដែលជាអ្នកគ្រប់គ្រង់របស់ក្រុមហ៊ុនទទួលខុសត្រូវលើដងវិថី Highway នោះបានឱ្យដឹងថា ផ្សែងអ័ភ្រយ៉ាងងងឹតបានកើតឡើងដោយមិនប្រក្រតី និងមិនអាចព្យាករទុកបាន ប៉ុន្តែពួកយើងបានឆ្លើយតបហ្នឹងហេតុការណ៍ដោយប្រកាស់អាសន្ន និងមិនខ្ទុបផ្លូវភ្លាមៗដែរ។


[ATTACH=COFIG]116[/ATTACH]