គ្រាប់បែកបានផ្ទុះក្នុងកស្ថានីយរថក្រោមដីធំមួយក្នុងរាជធានី Minsk ប្រទេស Belarus
នាពេលយប់ថ្ងៃ១១ខែមេសា (តាមម៉ោងកម្ពុជា) ធ្វើឲ្យ១១នាក់បាត់បង់ជីវិតនិង ១២៦​
នាក់ទៀតរងរបួស។

តាមព័ត៌មានទូរទស្សន៍ Belta របស់ Belarus បានឲ្យដឹងថា ការផ្ទុះនេះកើតឡើងនៅ
ម៉ោង៥រសៀល (ម៉ោងតំបន់) នៅស្ថានីយរថក្រោមដី Oktyabrskaya នាពេល​អ្នក​ដំណើរ​
ទើបនឹងចេញពីរថក្រោមដី នៅទីនេះ។ តាមការព្យាករ ចំនួននាក់ស្លាប់​នៅតែកើនឡើង​
ទៀត។ ដំបូល១ផ្នែករបស់ស្ថានីយនេះ ត្រូវរលំដោយការផ្ទុះ។

៥ម៉ោងក្រោយពីការផ្ទុះ រដ្ឋមន្ត្រី សុខភាព Vasily Zharko បានបញ្ជាក់ថាការផ្ទុះ បានធ្វើឲ្យ១១នាក់ស្លាប់ និង ១២៦នាក់រងរបួស ក្នុងនេះមាន២២នាក់រងរបួសដ៏ធ្ងន់ ជិតគ្រោះថ្នាក់។ ប្រធានាតិបតី រុស្ស៊ី Dmitry Medvedev អះអាងថានេះគឺករណី
វាយប្រហារ​ភេរវកម្ម ហើយសន្យានឹងជួយស្វែងរកមូលហេតុ។