ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសស្កាយ ដែលទើបតែបានចេញផ្សាយកាលពីវេលាព្រឹកមិញនេះ អោយដឹងថា នៅឯប្រទេសជប៉ុនវិញ កងទ័ពជើងទឹកប្រទេសនេះបានធ្វើការបំផ្ទុះគ្រាប់បែកលាន់ឮដូចរន្ទះនៅឯសមុទ្របន្ទាប់ពីបានរកឃើញគ្រាប់បែកមិនទាន់ផ្ទុះ បន្សល់តាំងពីសម័យសង្គ្រាមលោកលើកទី ២មកម្ល៉េះ។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា គ្រាប់បែកមិនទាន់ផ្ទុះបន្សល់ទុកតាំងពីសម័យសង្គ្រាមលោកលើកទី ២ នេះ ត្រូវបានរកឃើញនៅឯបាតសមុទ្រ ក្នុងដែនអធិបតេយ្យភាពប្រទេសជប៉ុន កាលពីអំឡុងខែមិថុនាកន្លងទៅ។

ដោយឡែក កាលពីសប្តាហ៍កន្លងទៅនេះ ទំព័រសារព័ត៌មានយើងខ្ញុំ ក៏ធ្លាប់បានចុះផ្សាយអត្ថបទសារព័ត៌មាន ស្រដៀងគ្នានោះដែរ ទាក់ទិនទៅនឹងប្រទេសជប៉ុន នោះគឺ ជប៉ុនបង្ហាញ កប៉ាល់ចំបាំងដ៏ធំជាងគេរបស់ខ្លួន ចាប់តាំងពី បញ្ចប់សង្គ្រាមលោក លើកទីពីរ ក៏ដូចជា សារព័ត៌មាន ជប៉ុនប្រារព្ធខួប រំលឹកវិញ្ញាណក្ខ័ន្ធលើកទី ៦៨ នៃការទម្លាក់គ្រាប់បែកអាតូមិច (មានវីដេអូ)។ យ៉ាងណាមិញ ជ្រាបកាន់តែច្បាស់ថាតើ កងទ័ពជប៉ុនធ្វើការបំផ្ទុះគ្រាប់បែក ដែលបានរកឃើញដោយរបៀបណានោះ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះទាំងអស់គ្នាណា៎ ៖
ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងមានចំណូលចិត្ត ៖
- ជប៉ុនបង្ហាញ កប៉ាល់ចំបាំងដ៏ធំជាងគេរបស់ខ្លួន ចាប់តាំងពី បញ្ចប់សង្គ្រាមលោក លើកទីពីរ- ជប៉ុនប្រារព្ធខួប រំលឹកវិញ្ញាណក្ខ័ន្ធលើកទី ៦៨ នៃការទម្លាក់គ្រាប់បែក អាតូមិច (មានវីដេអូ)- ផ្ទុះឆេះ និងលិចកាប៉ាល់មុជទឹក ខណៈនាវិក ១៨ នាក់នៅលើនោះ មិនដឹងថា ស្លាប់ឬក៏រស់ (មានវីដេអូ)
ដោយ ៖ មង្គលប្រភព ៖ ស្កាយ