ក្រពើ គឺជាប្រភេទសត្វសាហាវម៉្យាង ដែលចូលចិត្តស៊ីសាច់ឆៅជាអាហារ មានធ្មេញមុតស្រួចដូចជា ធ្មេញរណារ ដែលមនុស្សយើង អ្នកណាៗក៏ខ្លាច មិនហ៊ានលេងសើច ជាមួយនឹងធ្មេញរបស់វាដែរ។

ជាក់ស្តែង បុរសម្នាក់ ប្រហែលជាគាត់ចង់បង្អួតប្រាប់អ្នកដទៃថា គាត់ជាមនុស្សអស្ចារ្យ ក្លាហានជាងគេហើយមើលទៅ បានជាគាត់ មានការលេងសើចច្រើនជាមួយសត្វក្រពើមួយក្បាល កំពុងតែហារមាត់ ដោយបានយកដៃជន្លចូលក្នុងមាត់ក្រពើនោះ។ ជាលទ្ធផល ភាពលេងសើចរបស់គាត់ ដោយគ្មានបទពិសោធន៍ដូចគេដែលធ្លាប់បានហ្វឹកហាត់ គឺត្រូវសត្វក្រពើខាំជាប់ដៃ ស្រែកដោយភាពឈឺចាប់ រកតែពុទ្ធោ តែម្តង។

សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នាណា ៖

សូមកុំសាកល្បង ធ្វើត្រាប់តាមដូចវីដេអូខាងលើ វានឹងអាចមានគ្រោះថ្នាក់ដូចបុរសក្នុងវីដេអូនេះអញ្ចឹង !!!

ដោយ៖ សិលាវីដេអូ៖ youtube