ស្មាតហ្វូនពីរ Version Google Edition ទើបតែត្រូវបានធ្វើការបង្ហាញខ្លួន នៅលើ Google Play ដែលនឹងប្រើប្រព័ន្ធប្រតិបត្តិការ Android ថ្មីដំបូងគេបំផុត Jelly Bean 4.2.2 ដូចនឹង Nexus 4 ហើយមិនមានបន្ថែម Software, Application ឬ ផ្លាស់ប្តូរ Interface ណាមួយពីខាង Samsungនិង HTC ឬក្រុមហ៊ុនទីបីណាផ្សេងទៀត ក្រៅពី Google ឡើយ។

បច្ចុប្បន្នអតិថិជន អាចធ្វើការកុម្មង់ទិញ Online នៅលើ Google Play Store ប៉ុន្តែទាល់តែដល់ដើមខែកក្កដា ទើបទទួលបានទំនិញ។ Google ទើបតែអនុញ្ញាត ឲ្យធ្វើការដាក់លក់ស្មាតហ្វូននេះ ដល់បណ្តាហាងនៅអាមេរិចប៉ុណ្ណោះ។

/

ក្នុងនោះ រូបសណ្ឋាន Hardware នៃម៉ូដែលថ្មីទាំងពីរនេះ មិនមានអ្វីផ្លាស់ប្តូរទេ បើប្រៀបជាមួយ Version ដែលកំពុងដាក់លក់នៅលើទីផ្សារ បច្ចុប្បន្ន។ Smartphone របស់ HTC នៅតែប្រើប្រាស់អេក្រង់ Full HD 4,7 inch ប្រើ chip Snapdragon 600 Quad Core ល្បឿន 1,7 GHz, RAM 2 GB, ថ្ម 2.300 mAh រួមជាមួយកាមេរ៉ា camera 4 megapixel បច្ចេកវិទ្យា Ultrapixel។ចំណែក S4 វិញ គឺដូចនឹង Version ដែលដាក់លក់នៅលើទីផ្សារអាមេរិច រួមមាន chip quad core ពី Snapdragon 600 ល្បឿន 1,9 GHz, RAM 2 GB, ថ្ម 2.600 mAh, camera 13 MP និងអេក្រង់ 5 inch FullHD៕

/

/

/

/

ដោយ៖​ សិលាប្រភព៖ VE