តាមកាសែតកូរ៉េ The Korean Times ទើបបានឲ្យដឹងថា Samsung អាចនឹងកំពុងធ្វើការអភិវឌ្ឍន៍phablet ជំនាន់ក្រោយរបស់ Galaxy Note II បច្ចុប្បន្ន។ ជាក់ស្តែង ក្រុមហ៊ុនបានបង្ហើបថា ពួកគេនឹងផលិត Note III ជាមួយអេក្រង់ទំហំ 6,3 គឺកើនឡើង 0,8 បើប្រៀបជាមួយ Note II ជាមួយបច្ចេកវិទ្យា OLED ជំនាន់ថ្មី នៅក្នុងព្រឹត្តិការណ៍មួយដែលនឹងប្រារព្ធនៅចុងឆ្នាំក្រោយ។ ព័ត៌មានស្តីពី Hardware និងការរចនាម៉ូដ គឺស្ថិតនៅក្នុងភាពអាថ៌កំបាំង។

/Galaxy Note III នឹងមានអេក្រង់ធំជាងច្រើន ប្រៀបនឹង Note II បច្ចុប្បន្ន

បើសិនព័ត៌មាននេះជាការពិត Note III នឹងក្លាយទៅជាស្តេច Phablet ថ្មីនៅក្នុងស៊េរី Phablet

Galaxy Note ទាំងការរចនាម៉ូដ និង Hardware ។ ដោយសារតែ Note ជំនាន់ដំបូងមានអេក្រង់ទំហំ 5,3 ដល់ Note II មាន 5,5, យើងសង្កេតឃើញថាមានភាពខុសគ្នាទាំងស្រុងពីរូបរាង។ដូច្នេះ ការដែលដំឡើងអេក្រង់ 6,3, Samsung ចាំបាច់ត្រូវតែផ្លាស់ប្តូរខ្លះទៀតពីរូបរាងខាងក្រៅក៏ដូចជាផ្នែកខាងក្នុង (ពិសេសគឺថ្ម) ទើបអាចត្រូវនឹងការប្រើប្រាស់ថាមពលខ្ពស់ជាងមុន៕

ដោយ៖ សិលាប្រភព៖ tte