
មានបាតុករក្រុមអាវក្រហមប្រមាណជា ៥០.០០០នាក់ ដែលជាពួក ឯកភាពប្រជា
ធិបតេយ្យប្រឆាំងរបបផ្តាច់ការ (UDD) នៅប្រទេសថៃ បានប្រមូលផ្តុំគ្នានៅបាងកក
ដើម្បី ធ្វើពិធីរំលឹកខួបមួយឆ្នាំ នៃការប៉ះទង្គិចគ្នារវាងទាហាននិងបាតុករ ដែលធ្វើឲ្យ
មនុស្សជាច្រើនបានបាត់បង់ជីវិត។
បាតុករប្រមូលផ្ដុំគ្នានៅវិសាលដ្ឋាន ហើយមានទូរទស្សន៍យ៉ាងធំដើម្បីទាក់ទងជាមួយ
នឹងអតីតនាយករដ្ឋមន្ត្រី ដែលត្រូវរដ្ឋប្រហារ លោក Thaksin ពីបរទេស ។ ពេលនោះ
នាយប៉ូលិសបាងកក លោក Wichai Sungprapai ក៏បានឲ្យដឹងថា មានទាហានប្រហែល
៣០០០នាក់ ក៏បានកំលាំងដើម្បីរក្សាសន្តិសុខ និងទប់ស្កាត់ មិនឲ្យបុណ្យអនុស្សវរីយ៍នេះ
ក្លាយទៅជាចលាចល ៕