Steve Jobs ធ្លាប់មានបំណងបង្កើតរថយន្ដ iCar ប៉ុន្ដែ គាត់មិនទទួលបានជោគជ័យ។ ពេលនេះ CEO ថ្មីរបស់ Apple គឺលោក Tim Cook ក៏មានបំណងបន្តក្ដីស្រមៃនេះ។

Bryan Chaffin ជាអ្នកត្រួតពិនិត្យទំព័រសារព័ត៌មាន Mac Observer ដែលជាទំព័រជំនាញខាង Apple ឱ្យដឹងថា មានទិន្នន័យជាច្រើនបង្ហាញថា Apple កំពុងតែអភិវឌ្ឍគម្រោងអ្វីមួយ ដែលមើលទៅដូចជារថយន្ដ។

/

iCar របស់​ Apple នឹង​មាន​រូប​រាង​បែប​នេះ...?

បច្ចុប្បន្ន ក្រុម​ហ៊ុន Apple កំពុងតែស្វែងរក និងជ្រើសរើសបណ្ដាបុគ្គលិកដែលមានជំនាញខាងផលិតរថយន្ដពីក្រុមហ៊ុន Tesla ។ ដូច្នេះ ការដែលគេជឿថា Apple កំពុងច្នៃរថយន្ត គឺជារឿងដែលមានមូលដ្ឋាន។ Bryan Chaffin ថ្លែងថា ខ្លួនបានសម្ភាសមនុស្សជាច្រើន នៅជ្រលងស៊ីលីកុន (Silicon Valley)ដោយសួរពួកគេថា តើមាន ឬមិនមានចំពោះរឿងដែលថាក្រុមហ៊ុន Apple កំពុងច្នៃរថយន្តផ្ទាល់ខ្លួន? ក្នុងចំណោមមនុស្សដែលត្រូវបានសួរ គឺមានរហូតដល់ ៨០% ឆ្លើយថា ពួកគេក៏ជឿថា Apple កំពុងច្នៃរថយន្ត។

/

...ឬ​បែប​នេះ?

បុគ្គលិកម្នាក់របស់ Apple ក៏បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន Apple សហការណ៍នឹង Tesla ដោយព្រមចំណាយប្រាក់ដ៏ច្រើន ដើម្បីអាចប្រើប្រាស់វិស្វករកំពូលៗ មកពី Tesla។ គោលបំណងរបស់ Apple គឺមិនមានអ្វីក្រៅតែពីការច្នៃរថយន្តនោះទេ។

ប៉ុន្ដែ មកដល់ពេលនេះ មិនទាន់មានព័ត៌មានផ្លូវការណាមួយ ពីក្រុមហ៊ុន Apple នៅឡើយ ទាក់ទិននឹងរឿងនេះ។ នេះប្រហែលដោយសារតែ Apple យល់ឃើញថា វាដូចឆាប់រហ័សពេកដើម្បីបញ្ចេញឱ្យដឹងអំពីគម្រោងថ្មីបំផុតរបស់ខ្លួន ខណៈពួកគេកំពុងតែត្រៀមឧទ្ទេសនាម iWatch ឬ Apple Watch។

/

យ៉ាងនេះក្ដី អនគតដ៏ខ្លីខាងមុខ យើងប្រហែលជានឹងបានឃើញរថយន្តដែលមានឡូហ្គូ Apple ធ្វើដំណើរនៅតាមដងផ្លូវ ហើយវាអាចរថយន្តដែលបើកបរដោយស្វ័យប្រវត្ត (មិនចាំបាច់មានមនុស្សបើកបរ)។ ព្រោះថា ទាក់ទិននឹងរថយន្តគ្មានមនុស្សបើកនេះ Google និងបណ្ដាក្រុមហ៊ុនដទៃ ក៏បាន និងកំពុងអភិវឌ្ឍ ដូច្នេះ Apple មិនចង់ក្លាយជាអ្នកតាមពីក្រោយគេ នៅពេលរថយន្តប្រភេទនេះ ក្លាយជាឧបករណ៍ពេញនិយមនៅអនគត៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Businessinsider/Internet