បើទោះបីជាមានរូបសម្រស់ ស្រស់សោភា ប៉ុន្ដែ Allie Allen ត្រូវបានគេយល់ថា ជាមនុស្សខុសគេ ដោយសារតែនាងអាច ស្រើបស្រាលដល់កំពូល រហូតដល់ ២៥០ដង ក្នុងមួយថ្ងៃ។
នារីជនជាតិ អង់គ្លេស ម្នាក់ ឈ្មោះ Allie Allen មានសម្រស់ដ៏ស្រស់ស្អាត និងសិចស៊ី គួរជាទីស្រឡាញ់ ប៉ុន្ដែ នាងបែរជាកើតជម្ងឺ PSAS (ជម្ងឺកើតអារម្មណ៍ផ្លូវភេទញឹកញាប់)។ ដោយសារតែជម្ងឺនេះ Allie Allen ត្រូវជួបនឹងការលំបាក ព្រោះតែនាងអាចមានអារម្មណ៍ស្រើបស្រាល ដល់កំពូល រហូតដល់ ២៥០ដង ក្នុងមួយថ្ងៃ។
Allie Allen ថ្លែងថា សម្លេងរថយន្ដ សម្លេងម៉ាស៊ីនកាត់ស្មៅ ឬក៏សម្លេងម៉ាស៊ីនព្រីន ក៏សុទ្ធតែអាចធ្វើឱ្យនាងកើតអារម្មណ៍ផ្លូវភេទ។ នាងនិយាយថា ៖ អ្នកទាំងឡាយតែនិយាយថា ប្រសិនបានស្រើបស្រាលច្រើនដងក្នុងមួយថ្ងៃ គឺពិតជាប្រការល្អ ប៉ុន្ដែ ចំពោះខ្ញុំវិញ វាគឺជារឿងអាក្រក់និងចម្លែក។ រាល់លើក ឱ្យតែខ្ញុំមានអារម្មណ៍ផ្លូវភេទ ខ្ញុំត្រូវដកដង្ហើមញាប់ និងត្រូវរត់ចេញទៅឆ្ងាយពីមនុស្សដែលនៅក្បែរ។នារីមានជម្ងឺចម្លែករូបនេះបន្ដថា ៖ ដំបូងឡើយ ខ្ញុំក៏ដូចជាស្ដ្រីដទៃ ខ្ញុំមានការខ្មាសអៀននៅពេល
ឡើងគ្រែជាមួយមនុស្សផ្ទុយភេទ។ ប៉ុន្ដែក្រោយមក ការកើតអារម្មណ៍ផ្លូវភេទក៏កាន់តែញឹកញាប់ហើយវាអាចឡើងដល់ ២៥០ដងក្នុងមួយថ្ងៃ។ ខ្ញុំមិនអាចដោះស្រាយបញ្ហានេះបាននោះទេ។ ប៉ុន្ដែបើទោះជាយ៉ាងនេះក្ដី ខ្ញុំក៏មិនបណ្ដោយខ្លួននោះដែរ ម្យ៉ាងទៀត នៅពេល រួមភេទលើសពីមួយម៉ោងនោះ គឺមានអារម្មណ៍ធុញទ្រាន់ណាស់ទៅហើយ៕