ក្នុងប្រទេសហ្វីលីពីន មានយន្តហោះ 6 កៅអីប្រភេទ Piper Aztec មួយគ្រឿង
បាន
ធ្លាក់នៅក្នុងតំបន់ព្រៃកំសាន្តមួយឈ្មោះ John Hay នៃទីក្រុង Baguio
បណ្តាលអោយ
មនុស្សពីរនាក់បាត់បង់ជីវិត ។


តាមការអោយដឹងពីទីបញ្ជារការទ័ពក្នុងតំបន់ លោក Gaudencio Pangilinan អោយដឹងថា
ការធ្លាក់នេះគឺកើតឡើងតែក្នុងប៉ន្មាននាទីប៉ុណ្ណោះ ក្រោយពេលនៃការចាប់ផ្តើមហោះហើរ
ចេញពីព្រលាន Baguio ។ ភ្ញៀវម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែង និង ម្នាក់ទៀតស្លាប់បន្ទាប់
ពីយកទៅសង្គ្រោះឯមន្ទីរពេទ្យ ។

[

សមត្ថកិច្ចនិយាយថាយន្តហោះនេះប្រហែលជាជួបនឹងបញ្ហា ទើបអាកាសយាន្តនិកចង់ធ្វើការ
ចុះចតជាបន្ទាន់នៅក្នុងតំបន់ព្រៃនោះតែសំណាងមិនល្អក៏ជួបនូវហេតុការណ៍នេះតែម្តង ។




តែទោះជាយ៉ាងណាមូលហេតុពិតប្រាកដមិនទាន់ដឹងនៅឡើយទេ សមត្ថកិច្ចកំពុងតែធ្វើការ
ត្រួតពិនិត្យ ។

គួរបញ្ជាក់ផងដែរថាទីក្រុង Baguio គឺជាទីក្រុងដ៏មនោរម្យមួយសំរាប់ភ្ញៀវទេសចរណ៍ទូទៅ
នារដូវក្តៅ ដោយទីក្រុងនេះមានតំបន់ព្រៃកំសាន្តជាច្រើនដែលមានអាធាតុត្រជាក់ និង ទេស
ភាពស្រស់ត្រកាល ៕​
(ប្រភពពី AP)

ដោយ :រដ្ឋា