ម៉ាស៊ីនបូបទឺកធំបំផុតលើពិភពលោកមួយរបស់ សហរដ្ឋអាមេរិច បានមកដល់
ប្រទេសជប៉ុន
ហើយកាលពីពេលថ្មីៗនេះ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃ
សារធាតុវិទ្យុកម្មនៅឯ រោងចក្រអគ្គីសនី ដើរដោយ ថាមពលនុយក្លេអ៊ែរ Fukushima
តាម យន្តហោះ AN 124 ដ៏ធំមួយរបស់ រុស្ស៊ី ។




ម៉ាស៊ីនបូបទឹកនេះមានទំងន់ 86តោន ដែលបង្កើតឡើងដោយក្រុមហ៊ុនមួយរបស់ អាមេរិច
ឈ្មោះ Putzmeister America ត្រូវបានបន្តុបលើរថយន្តមានកង់រហូតដល់ 26 និងមាន
ប្រវែង 60 ម៉ែត្រជាពិសេសម៉ាស៊ីននេះអាចបញ្ជារពីចំង៉ាយបានរហូតដល់ 3 គីឡូម៉ែត្រ ។



ក្រៅពីការបូបទឹកជួយអោយត្រជាក់ឧបករណ៍ដំនើរការក្នុងរោងចក្រ ម៉ាស៊ីននេះក៍អាចបូប
ស៊ីម៉ង់ទៅភ្ជឹតនូវកន្លែងដែលមានការប្រេះបែកនៃ ឡវិទ្យុសកម្ម ផងដែរ ។

ម៉ាស៊ីនបូបទឹកធុនធំ Putzmeister នេះក៏ធ្លាប់បានយកទៅជួយសង្រ្គោះក្នុងគ្រោះថ្នាក់ដែល
បង្កដោយរោងចក្រវិទ្យុសកម្ម នៅ Chernobyl នាឆ្នាំ 1986 ក្នុងប្រទេស អ៊ុយក្រែនផងដែរ៕
(ប្រភពពី AP)
ដោយ :រដ្ឋា