
ឧទ្យានកំសាន្តដ៏ធំទី 4 ក្នុងពិភពលោកបន្ទាប់ពីសួនឧទ្យាន របស់ សហរដ្ឋអាមេរិច បារាំង
ជប៉ុន និងហុងកុង នឹងផុសឡើងក្នុងពេលអនាគតដ៏ខ្លីខាងមុខនៅ ទីក្រុង សៀងហៃ
ប្រទេសចិន ដែលជាទីក្រុងមានការរីកចំរើនលើគ្រប់វិស័យ និងជាកន្លែងដ៏ទាក់ទាញបំផុត
សំរាប់ភ្ញៀវទេសចរណ៍ទាំងឡាយលើពិភពលោក ។

ឧទ្យាននេះត្រូវបានក្រុមហ៊ុនឈ្មោះWalt Disney និងដៃគូខ្លួន ជាអ្នកទទួលភារកិច្ចសាងសង់ ដែលក្រោយពីការសាងសង់រួច គេសង្ឃឹមថានឹងកាន់តែបង្កើនបាននូវភាពទាក់ទាញដល់
ភ្ញៀវទេសចរណ៍ លើពិភពលោកអោយមកទេសចរនៅទីនោះកាន់តែច្រើនឡើងៗ ។

ចំពោះតំលៃនៃការចំណាយសាងសង់គឺប្រមាណជា 3,7ពាន់លានដុល្លាដែលបានចុះ
ហត្ថលេខា កិច្ចព្រមព្រៀងដោយមន្រ្តីក្រុងសៀងហៃលោក Yu Zhengsheng ជាមួយម្ចាស់
ក្រុមហ៊ុនទទួលសាងសង់លោក Han Zheng ។

ឧទ្យានដ៏ធំមួយនេះនឹងក្លាយជាទីកន្លែងកំសាន្តខ្នាតអន្តរជាតិ ដែលមានទីតាំងនៅមិន
ឆ្ងាយប៉ុន្មានពីព្រលានយន្តហោះអន្តរជាតិ Pudong របស់សៀងហៃ មានផ្ទៃដី 4,2 គីឡូ
ម៉ែត្រ លើផ្ទៃដីសរុបនៃតំបន់កំសាន្តទាំងមូល 20,2 គីឡូម៉ែត្រ ។
ឧទ្យាននេះនឹងបើកទ្វារស្វាគមន៍ភ្ញៀវទេសចរណ៍ទាំងឡាយក្នុងអំឡុងពេល 5 ឆ្នាំ
ខាងមុខទៀត ៕
(ប្រភពពី AP)
ដោយ :រដ្ឋា