អង់គ្លេស៖ តាមការអោយដឹងពីក្រុមអ្នកជួយសង្គ្រោះសត្វសមុទ្រ នៃប្រទេសអង់គ្លេសកាលពីថ្ងៃ អាទិត្យ ទី ០២ កញ្ញា ម្សិលមិញនេះ បានអោយដឹងថា នៅឯតំបន់ឆ្នេរ Fife ភាគខាងត្រូង នៃចក្រភពអង់គ្លេស មានត្រីបាឡែនធំៗជាច្រើន បានងាប់អណ្ដែតពេញផ្ទៃទឹក។

ត្រីបានឡែន ១៦ក្បាលបានងាប់អណ្ដែតពេញផ្ទៃទឹក ក្នុងរដ្ឋ Pitttenweem ជិតតំបន់ St And-rews ខណៈដែលក្រុមអ្នកជួសង្គ្រោះសត្វសមុទ្រ (Marine Life Rescue)នៃប្រទេសអង់គ្លេស បាននិយថា ការស្លាប់ត្រីដ៏ច្រើនមិនធ្លាប់មានពីមុនមកនេះ មិនដឹងថាមកពីមូលហេតុអ្វី។


ការសន្និដ្ឋានដំបូងរបស់ក្រុមអាជ្ងាធរ បានអោយដឹងថា ការស្លាប់ត្រីបាឡែនធំៗ ដ៏ច្រើនទាំងនេះ គឺអាចបណ្ដាលមកពីការពុលជាតុហ្គាស ដែលកើតឡើងដោយសារ ការកំពប់ព្រេងនៃកប៉ាល់ ឬនាវាដឹកទំនិញធំៗ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការសន្និដ្ឋាននេះ មិនទាន់ប្រាកដច្បាស់នៅឡើយទេ។ ហើយក្រុមប៉ូលីសបាននិយាយថា និងស្វែងរកមួលហេតុពិតអោយឃើញដែរ។
ដោយ៖ រក្សាប្រភព៖ dailymail