​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​បាន​មានប្រសាសន៍ថា​លោក​មាន​ផែនការ​ដាក់​ឥទ្ធិពល​ដ៏​ខ្លាំង​លើ​គោលនយោបាយ​សេដ្ឋកិច្ច​និង​នយោ បាយ​របស់​ថៃ​ចេញ​ពី​បរទេស​មក​ប្រសិនបើ​គណបក្ស​ភឿ​ថៃ​ឈ្នះ​ការបោះឆ្នោត​សកល​នាពេលខាងមុខ​។​

​លោក​ថាក់ស៊ីន​បាន​មានប្រសាសន៍​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នៅ​ក្រុង​ឌុយ​បៃ​ជា​មួយ​កាសែត​Wall Street Journal ថា​គោលដៅ​រយៈពេល​ខ្លី​របស់​លោក​នឹង​កាត់បន្ថយ​អត្រាពន្ធ​និង​លើកលែងទោស​ដល់​មនុស្ស​ទាំងអស់​ដែល​ជាប់ចោទ​ព ាក់ព័ន្ធ​បទល្មើស​នយោបាយ​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​កាលពី​ខែ​កញ្ញ ា​ឆ្នាំ​២០០៦​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា​�​ជម្លោះ​នេះ​បាន​អូសបន្លាយ​ពេល​៥​ឆ្នាំ​មកហើយ​និង​មនុស្ស​ជាច្រើន​បាន​រងគ្រោ ះ​ទាំង​ផ្លូវកាយ​និង​ចិត្ត​។​យើង​គួរ​ចាប់ផ្តើម​ជួយ​ប្រទេស​អោយ​រីកចំរើន​ឡើង​វិញ​�​។​

​ក្នុងពេល​ជាមួយគ្នា ក្រុម​អាវ​ក្រហម​ដែល​គាំទ្រ​លោក​ថាក់ស៊ីន​មាន​ផែនការ​ប្តឹង​ទាមទារ​ប្រាក់​៣៩,៨​លាន​បាត​ចំពោះ​ការខូចខាត​ តាងនាម​អោយ​ពួក​អាវ​ក្រហម​១៦​នាក់​ដែល​ត្រូវបាន​សម្លាប់​និង​រងរបួស​ក្នុង​ការប៉ះទង្គិច​រវាង​ទាហាន​និង​ព ួក​អ្នក​ប្រឆាំង​តវ៉ា​អាវ​ក្រហម​កាលពី​ថ្ងៃ​១០​មេសា​ឆ្នាំ​មុន​។​

​បណ្តឹង​នេះ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ដោយ​មេធាវី​ម្នាក់​និង​សមាជិកសភា​គណបក្ស​ភឿ​ថៃ​ម្នាក ់​។​

​ទីភ្នាក់ងារ​រដ្ឋ​បី​ដែល​ត្រូវបាន​ចុះ​ឈ្មោះ​ជា​ចុង​បណ្តឹង​រួម​មាន​ក្រសួង​ហិរញ្ញវត្ថុ ការពារជាតិ​និង​យោធា​។​

​រីឯ​អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​បាងកក​បាន​និយាយថា​ប៉ូលិស​៧​កង​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​វិមាន​ប្រជាធិប តេយ្យ​និង​តំបន់​ជិតៗ​នោះ​ដើម្បី​ធានា​ច្បាប់​និង​សណ្តាប់ធ្នាប់​ក្នុងអំឡុងពេល​បាតុកម្ម​ធំ​របស់​ក្រុម​អ ាវ​ក្រហម​នៅ​ថ្ងៃ​អាទិត្យ​នេះ​។​

​ប៉ូលិស​រំពឹងថា​ពួក​អាវ​ក្រហម​ប្រមាណ​៥០.០០០​នាក់​មក​ពី​ក្រុង​បាងកក​និង​បណ្តា​ខេត្ត​ជុំវិញ​នឹង​ច េញមក តែ​ជឿ​ថា​ការជួបជុំ​នេះ​នឹង​មិន​អូសបន្លាយ​ពេល​ទេ​។​
(ប្រភព៖ Cambodia Express News)