
នៅដើមខែមេសាឆ្នាំ 2011 កន្លងមកនៅកោះ Hainan ប្រទេសចិន មានសភាពអ៊ូរអរ
យ៉ាងខ្លាំងដោយសារមាន កំពូលសេដ្ឋីបានធ្វើដំនើរមកទីនេះតាមរយៈ យន្តហោះផ្ទាល់
ខ្លួន មានចំនួនរហូតដល់ 250នាក់មកពីគ្រប់តំបន់ទូទាំងប្រទេសដើម្បី ចូលរួមការតាំង
ពិព័រណ៌រថយន្តម៉ាក BMW ថ្មីៗ ពី ម៉ូដែល M3 ទ្វារបួន និង Gran Turismo 5-series ។
ជាច្រើនឆ្នាំមកហើយ HaiNan ត្រូវបានគេចាត់ទុកជា ឋានសួគ៌របស់សេដ្ឋី ជាពិសេស
របស់សេដ្ឋីមកពី Beijing។ ហើយឆ្នាំនេះគឺជាលើកទី 2 នៃការពិព័រណ៌ Hainan Rendez
Vous ផងដែរ ដែលបានធ្វើឡើងក្នុងរយៈពេល 4ថ្ងៃ ដើម្បី ផ្សព្វផ្សាយរាល់បណ្តាផលិត
ផល មានតំលៃជាច្រើនជូនដល់អតិថិជនទូទៅជាពិសេសដល់បណ្តាអ្នកមានទ្រព្យ
សម្បត្តិស្តុកសម្ភទាំងឡាយ ដែលចូលចិត្តចំណាយប្រាក់លើផលិតផលថ្លៃៗ ក្រោម
ការរៀបចំរបស់អ្នកជំនួញជនជាតិបារាំង 4នាក់ នេះក៏ព្រោះតែឃើញនូវសក្តានុភាព
របស់សេដ្ឋីចិន មានការកើនឡើង ។
អ្នកចូលរួមចំណាយត្រឹមតែ 27 USD ប៉ុណ្ណោះដើម្បីទិញសំបុត្រចូលទស្សនាការតាំង
ពិព័រណ៌នេះ ។ ក្នុងនោះមានស្តង់ តាំងនូវ នាវាទេសចរណ៍ យន្តហោះឯកជន ក្រុម
ហ៊ុន BMW ក្រុមហ៊ុនស្រានិង Chopard ទំនិញគ្រប់មុខដែលតំរូវសំរាប់ពួកអ្នកមានៗ ។
នាវាទេសចរណ៍ ជាច្រើន លក់ដាច់យ៉ាងឆាប់រហ័សទោះបីជា វិបត្តិសេដ្ឋកិច្ចមិន
ទាន់ងើបប្រសើរឡើងវិញយ៉ាងណាក៏ដោយ ។
ជាទូទៅ ភ្ញៀវភាគច្រើនគឺជា ភ្ញៀវ VIP ដែលមកទីនេះដោយយន្តហោះឯកជន។
លោក Veerle Battiau នាយកក្រុមហ៊ុននាវាទេសចរណ៍ Virtruvius Yachts របស់
អង់គ្លេសបានឲ្យដឹងថា ៖ ចិនពិតជាទីផ្សារមិនអាចបោះបង់ចោល សំរាប់ ពាណិជ្ជ
សញ្ញាជាន់ខ្ពស់ពីព្រោះ សេដ្ឋីនៅទីនេះ គឺជាសេដ្ឋីក្មេងៗ គឺក្មេងជាងនៅអីរ៉ុប
និងជប៉ុន ទៅទៀត។
ក្រុមហ៊ុន Sunseeker China តាំងនាវាទេសចរណ៍ 4គ្រឿង ក្នុងនោះ មាននាវាមួយ
ប្រវែង 27ម៉ែត្រមានតំលៃ 6.5លានដុល្លា។ ដែលពិព័រណ៌ឆ្នាំមុនគេលក់បាន 4គ្រឿង
ហើយសំរាប់ឆ្នាំនេះគេកំណត់ថានឹងលក់អោយបាន 6 គ្រឿង។
នាវាទេសចរណ៍ផលិតនៅអ៊ីតាលី របស់ក្រុមហ៊ុន Simpson Marine មានតំលៃចាប់
ពី1.4លានដុល្លាឡើង ត្រូវបានគេកក់លុយទិញភ្លាមៗ។ ចំនែកភ្ញៀវខ្លះក៏បានប្រកាស
រកទិញនាវាប្រវែង 30,4m ដែលមានតំលៃ ចាប់ពី 10ដល់11.4លានដុល្លា ផងដែរ។

អ្នកមាននៅប្រទេសចិន ភាគច្រើនមិនខ្វល់ខ្វាយ ពីការចាយវាយនោះឡើយ ទោះបីជា
ប្រទេសនេះនៅមានកំណត់ក្នុងការ ផ្តល់ visa ឲ្យកម្មករបរទេស ចូលធ្វើការឲ្យម្ចាស់
ជនជាតិចិន ។ កម្មសិទ្ធិយន្តហោះឯកជនក៏នៅមានការពិបាកដែរដោយសាររដ្ឋាភិបាល មានការត្រួតត្រាយ៉ាងតឹងរ៉ឹងជើងហោះហើររបស់យន្តហោះឯកជន។ ក្រុមហ៊ុន សំលៀក
បំពាក់ Louis Vuitton, Gucci និង Chanel ក៏កំពុងធ្វើការដណ្តើមយកទីផ្សារ ទំនិញជាន់
ខ្ពស់ចិន ផងដែរ ។ ក្នុងការស្ទង់សាធារណមតិ អំពីសកម្មភាពលក់ដូររបស់ប្រជាជនចិន
ថ្មីៗបាន ឲ្យដឹងថា ជាមួយនឹងល្បឿន នគរូបនីយកម្ម ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ចំនួន
អ្នកមាន នឹងកើនឡើងទ្វេរដង ពី30ឡើង60 ហើយក៏មិនមែនតែក្នុង ទីក្រុង Beijing
សៀងហៃ និង Shenzhen តែបណ្ណោះទេ។
តាមការប៉ាន់ស្មាន បច្ចុប្បន្ន ប្រទេសចិនមានប្រហែល 13លាននាក់ជាអ្នកមាន និង
73% អាយុក្រោម 45ឆ្នាំ។ គេមានទំលាប់ ចំណាយលើទំនិញជាន់ខ្ពស់ ពី12ដល់ 20%
នៃប្រាក់ចំណូល ក្នុងមួយឆ្នាំៗ (20.000 � 60.000 USD)។
ដូច្នេះ អ្នកជំនាញទីផ្សារបាន ព្យាករណ៍ថា ចិននឹងក្លាយជាទីផ្សារ ទំនិញ ធំជាងគេ
បំផុតលើពិភពលោក ក្នុងឆ្នាំ 2015 ៕
(ប្រភព SGTT)
ដោយ :រដ្ឋា