ស្ត្រីយើងធ្វើការហត់ហើយមកផ្ទះមើលថែទាំកូនទៀត បើមានឪពុកម្តាយបង្កើត ឪពុកម្តាយក្មេកចាស់ជរាផងត្រូវមើលថែទាំពួកគាត់បន្ថែមទៀត ស្មុគស្មាញពីកន្លែង
រកស៊ីហើយ មកស្មុកស្មាញនៅផ្ទះមួយជាន់ទៀត ខុសពីបុរសពេលស្មុគស្មាញនៅ
កន្លែងធ្វើការ គាត់ហួសផ្ទះ គាត់ ទៅខារ៉ាអូ ទៅម៉ាស្សា ទៅបន្ឋូរភាពតានតាំងចេញ
ចំណែកស្ត្រីយើងតានតឹងក្នុងអារម្មណ៍ហើយគ្មានកន្លែងបញ្ចេញទេ មានតែបញ្ចូល។

នេះជាការលើកឡើងពីបញ្ហាលំបាករបស់ស្ត្រី នៅក្នុងការធ្វើជំនួញដែលបាន​ធ្វើអោយ​
ផ្ទុះសំណើចពេញបន្ទប់ប្រជុំ ពីព្រោះតែចំនុចថា �បុរសស្មុគស្មាញមានកន្លែងបញ្ចេញ
តែស្ត្រីស្មុគស្មាញគ្មានកន្លែងបញ្ចេញទេ មានតែកន្លែងបញ្ចូល។ ទោះបីនេះ​ជាការលើក
ឡើង​បែបកំប្លែងបន្តិចក្តី តែអ្នកមានវត្តមាននៅទីនោះទទួលស្គាល់ថាជាការពិតដែលស្ត្រី
អ្នកជំនួញកំពុងជួបប្រទះរាល់ថ្ងៃ។ មិនមែនមានតែបញ្ហានេះ​ជាឧបសគ្គក្នុងការធ្វើជំនួញ​
របស់ស្ត្រីនោះទេ ។ សហគ្រិនជាស្ត្រី បានត្អូញត្អែរថាពួកគាត់មានឧបសគ្គ​ជាច្រើនក្នុង
ការ​ប្រកបអាជីកម្ម បើប្រៀបធៀបជាមួយសហគ្រិនបុរស។

នៅក្នុងបន្ទប់សណ្ឋាគារកំរិត ផ្កាយ៥ ក្នុងទីក្រុភ្នំពេញ ស្ត្រីជាសហគ្រិនជាច្រើននាក់ ​
បានជួបជុំកាលពីពេលកន្លងទៅថ្មីៗនេះ សហគ្រិនស្ត្រីបានលើកឡើងថា ក្រៅពីផ្នត់
គំនិតសង្គម មិនទាន់បើកទូលាយដល់ស្ត្រី ស្ត្រីខ្មែរនៅមានគំនាបពីវប្បធម៌ប្រពៃណី
តឹងរឹងហើយ សហគ្រិនស្ត្រីនៅមានផលពិបាកក្នុងការខ្ចីប្រាក់ពីធនាគារ មកប្រកប
អាជីវកម្មផងដែរ ក្រៅពីនេះ សហគ្រិនជាស្ត្រីក៏នៅមិនទាន់ទទួលបានភាពជឿជាក់
ពីដៃគូវិយោគ។ ផលលំបាកទាំងអស់ខាងលើនេះ សុទ្ឋសឹងជាឧបសគ្គ ដល់ការធ្វើ
ជំនួញរបស់ស្ត្រី។

បន្ទាប់ពីបង្ហាញខ្លួន បង្ហាញតួនាទីម្នាក់ម្តងៗ ក្រុមស្ត្រីដែលជាម្ចាស់ក្រុមហ៊ុនសហគ្រាស
កំរិតតូច ធម្យម និងជាម្ចាស់សិប្បកម្មជាលក្ខណៈគ្រួសារ មកពីវិស័យផ្សេងៗគ្នា បាន
លើក​ឡើងពីទស្សនៈផ្សេងៗគ្នា ដែលពួកគាត់ជួបប្រទះ តាមរយៈការជួបជុំគ្នាក្នុង
រយៈពេលជាង៤ ម៉ោង។ការជួបជុំក្រុមស្ត្រីក្នុងឱកាសនោះក៏សម្រាប់ធ្លាស់ប្តូរបទពិសោធន៍​
ពីគ្នាទៅវិញទៅមកផង ពោលគឺការជួបជុំគ្នាក្នុងស្រទាប់ស្ត្រីជាអ្នកជំនួញនៅពេលនោះ
មានគោលបំណងសំខាន់ដើម្បីពង្រឹងសមត្ថភាព លទ្ឋភាព និងបរិមាណស្ត្រីក្នុងវិស័យ
ពាណិជ្ជកម្ម។ ពិសេសរិះរកមធ្យោបាយដើម្បីដោះស្រាយឧបសគ្គដែលហសគ្រិន
ស្ត្រីកំពុង ជួបប្រទះ។

ផលលំបាកដោយសារវប្បធម៌ ៖

លោកស្រី ដួង ឆវីវណ្ណ នាយកក្រុមហ៊ុនប្រឹក្សាយោបល់ ផ្នែកពាណិជ្ជកម្ម បានលើក
ឡើងពីការ​ទទួលខុសត្រូវរបស់ស្ត្រីនៅក្នុងគ្រួសារ។ ស្ត្រីអ្នកជំនួញវ័យជិត៤០ឆ្នាំម្នាក់
នេះរៀបរាប់ថា ទោះជាស្ត្រីមានការងារនៅក្រៅផ្ទះដូចបុរសយ៉ាងណាក្តី តែទម្លាប់របស់
ស្ត្រីខ្មែ មិនអាចទៅណាឆ្ងាយពីចានឆ្នាំងឡើយ។ លោកស្រីបានហៅសកម្មភាពនោះថាជាចរិកធម្មជាតិរបស់ស្ត្រីខ្មែរ។ លោកស្រីបញ្ជាក់
ថា៖ យើងជាស្ត្រីមិនអាចមានពេលវេលាគ្រប់គ្រាន់ធ្វើជំនួញដូចបុរសទេ។ ខ្ញុំមាន
បទពិសោធន៍​ខ្លួនឯងផ្ទាល់ពីព្រោះខ្ញុំជាម្តាយកូនពីរនាក់ ខ្ញុំតែងតែទម្លាក់ការងារចោភ្លាម
នៅពេលមានដំណឹងពីសាលារៀនរបស់កូន ពេលកូនមានបញ្ហាអ្វីមួយ ខ្ញុំមិនអាចបន្ត
ការងារបានទេ គឺត្រូវតែរត់ទៅរកកូនហើយទោះបីជាការងាររវល់យ៉ាងណាក្តី។
លោកស្រី ដួង ឆវីវណ្ណ បានសារភាពថាដោយសារតែការគិតគូរផ្ទះសម្បែងធំបែបនេះ
លោកស្រីយល់ថាការធ្វើជំនួញរបស់លោកស្រីមិនរីកចម្រើនឡើយ ដោយសារគ្មាន​
ពេលវេលាគ្រប់គ្រាន់ ពេលវេលាត្រូវបែងចែកច្រើនចំណែក ដូចជាពេលសម្រាប់កូន
សម្រាប់ការងារផ្ទះ សម្រាប់ក្រុមគ្រួសារ គឺខុសពីបុរស។ បុរសចំណាយ​ពេលវេលា
សម្រាប់​ការងាររបស់ពួកគាត់មួយមុខប៉ុណ្ណោះ ។

ប្រពៃណីគាប់សង្កត់ ៖
ការគិតគូរ ផ្ទះសម្បែងសំខាន់ជាងជំនួញគឺជារឿងមួយ ប៉ុន្តែរឿងប្រពៃណីទំនៀបទម្លាប់ខ្មែរ
មិន​ទាន់បើកចំហដល់សកម្មភាពស្ត្រីគឺជាករណីមួយទៀត។ ស្ត្រីមេផ្ទះ និងជានាយក​គ្រប់គ្រង​
សហគ្រាសធនតូចម្នាក់ទៀតលើកឡើងថាស្ត្រីគឺជាភេទ មួយ បានចាញ់ប្រៀបបុរសរហូតមក
ទោះបីស្ត្រីមានការងារដូចគ្នាស្មើរបុរសយ៉ាងណាក្តី។
ក្នុង វ័យប្រហែល៤០ឆ្នាំ ស្ត្រីជាអ្នកគ្រប់គ្រងសិប្បកម្មផលិតនំសម្រាប់ក្មេងៗ ម្នាក់នេះលើក
ឡើងថា �ស្ត្រីមិនអាចទៅទទួលទានអារហារ ទៅនិយាយការងារ​ជាមួយដៃគូរកស៊ីនៅកន្លែង​ស្ងាត់តែពីរនាក់បានទេ ប៉ុន្តែបើនិយាយពីការរកស៊ីវិញកន្លែងណាក៏យើងត្រូវទៅដែរ តែបើស្ត្រី​
យើងហ៊ានទៅត្រូវគេមើលក្នុងផ្លូវមិនល្អ�។

ដកដង្ហើមបន្តិច សហគ្រិនស្ត្រីខាងលើបន្តថា អ្នកស្រីធ្លាប់បានលុប​ចោការណាត់​ជាច្រើន
ជាមួយ​ដៃគូវិនិយោគ ដោយសារតែការណាត់នោះតែពីរនាក់។ អ្នកស្រីបញ្ជាក់ថា៖ បញ្ហានេះ​
វាពិតជាលំបាកសម្រាប់ស្ត្រីយើង យើងគួរតែធ្វើអ្វីមួយដើម្បីការងាររបស់យើង អាចថា​យើង​
បង្កើតកន្លែងមួយរួមគ្នា ដើម្បីអោយយើងណាត់ភ្ញៀវមកជជែកគ្នានៅទីនោះ?។

ដៃគូវិនិយោគមិនទាន់ជឿជាក់ ៖

ទោះជាពេលនេះគេសង្កេតឃើញថា សង្គមខ្មែរបានលើកកម្ពស់ស្ត្រីជាលំដាប់ពីឆ្នាំទៅឆ្នាំមួយ
ឆ្នាំជាពិសេសការលើកកម្ពស់ស្ត្រីសម្រាប់កិច្ចការនយោបាយ ការងារសង្គមយ៉ាងណាក្តី តែ
ក្រុមស្ត្រី​ក្នុងវិស័យជំនួញត្អូញត្អែរថា ដៃគូវិនិយោគរបស់ពួកគាត់ភាគធំ មិនទាន់ទុកចិត្តសហ
គ្រិនស្ត្រី និងមិនអោយតម្លៃសហគ្រិនស្ត្រី នៅឡើយទេ។

ស្ត្រីជាច្រើន នៅក្នុងកិច្ចប្រជុំនេះបានលើកឡើងថា ធនាគារទាំង​ឡាយបានចំណាយ​ពេល
យូរ​ណាស់ក្នុងការសម្រេចចិត្តផ្តល់ប្រាក់ កម្ចីអោយទៅសហគ្រិនជាស្ត្រី។ ក្នុងករណីនេះ
សហគ្រិនស្ត្រីម្នា្មក់ជាម្ចាស់សហគ្រាសផលិតចំនីអាហារមួយ ត្អូញត្អែរថា៖ធានាគារជាច្រើន​
បានបង្ហាញឥរិយាបទមិនទុកចិត្តហសគ្រិនជាស្ត្រី ដោយត្រង់ៗ តាមរយៈសកម្មភាពរបស់
ពួកគេ។ ពួកគេមិនស្វាគមន៍យើង ពេលយើងទៅខ្ចីលុយ ពួកគេសួរយើងចុះ​ឡើងៗធ្វើអោយ​
យើងស្មុគស្មាញគ្មានអារម្មណ៍ចង់ខ្ចី ប្រាក់មករកស៊ីឡើយ វាផ្ទុយពីសហគ្រិនជាបុរស។
ខ្ញុំដឹងថាសហគ្រិនបុរសពួកគាត់ដាក់ពាក្យក្នុងរយៈពេលខ្លី គឺធនាគារសម្រេខ្ចីភ្លាមៗ។
ស្ត្រីអ្នកជំនួញខាងលើបន្ត ទៀតថា �បើស្ថានភាពដៃគូវិនិយោគ នៅតែមិនជឿជាក់លើស្ត្រី
បែបនេះស្ត្រីមិនអាចរីកចម្រើនបានទេ។ នៅពេលនេះសំណូមពរ​អោយស្ត្រីជាហសគ្រិន​
ទាំងអស់ចងក្រងគ្នាជាក្រុម ជាសមាគម ដើម្បីដោះស្រាយបញ្ហារួមគ្នា។ នៅពេលពួក​យើង​
មានសំលេងជាក្រុម ខ្ញុំជឿថា ដៃគូររបស់យើងនឹងជឿជាក់លើយើងច្រើនជាងមុន�។

មានគម្រោងបង្កើតសមាគមសហគ្រិនស្ត្រី ៖
មិនខុសពីបំណងដែលស្ត្រីខាងលើចង់បាននោះទេ។ គោលបំណងនៃការជួបជុំប្រចាំឆ្នាំ
របស់ស្ត្រីក្នុងវិស័យពាណិជ្ជកម្មនេះ គឺដើម្បីរកមធ្យោបាយជួយដល់ស្ត្រីក្នុងវិស័យជំនួញ
នេះ។ កញ្ញា រ៉ាវី អ្នកសម្របសម្រួលកម្មវិធីជួបជុំស្ត្រីជាសហគ្រិន និងជាអ្នកស្រាវជ្រាវ
ឯករាជ្យម្នាក់ បានលើកឡើងថានេះជាការជួបជុំឆ្នាំទី២ហើយ ការជួបជុំប្រចាំឆ្នាំនេះ ដើម្បី​
អោយសហគ្រិនជាស្ត្រីរកមធ្យោបាយរួមគ្នា ក្នុងការឈានទៅបង្កើតសមាគមនសហគ្រិន
ស្ត្រី រឺបង្កើត ជាកន្លែង women lab។
women lab និងសមាគមសហគ្រិនស្ត្រី ជាស្តង់ដាមួយសម្រាប់ផ្តល់យោបល់ ទៅអោយ​
ស្ត្រីជាពាណិជ្ជករ ។ �យើងសង្ឃឹមថាសមាគម រឺ women lab នេះនឹងកើតមានក្នុងពេល
ឆាប់ៗ។ ក្នុងជំហ៊ានដំបូងនេះយើងកំពុងរៀបចំគម្រោង ដើម្បីស្វែងរកជំនួយ។ បើកន្លែង
នេះកើតមែន វាមានប្រយោជន៍ណាស់ក្នុងការជួយដោះស្រាយបញ្ហាសហគ្រិនស្ត្រី និង
ជួយ​ពង្រឹងសមត្ថភាពរបស់ស្ត្រីអ្នកជំនួញទាំងអស់ឱ្យអាចប្រើប្រាស់ កន្លែងរបស់យើង
ដើម្បីកិច្ចការរកស៊ីរបស់គាត់ �។
មាន ការប៉ាន់ស្មានថា ក្នុងចំណោមសហគ្រាស តូចមធ្យម និងជំនួញជាលក្ខណៈគ្រួសារ
ជាង៦ម៉ឺនក្នុងប្រទេស មាន៧០% ស្ត្រីជាម្ចាស់ រឺជានាយកដឹកនាំ។ កញ្ញា រ៉ាវីនិយាយថា
សហគ្រាសខ្នាតតូច និងធម្យមភាគច្រើនគ្រប់គ្រងដោយស្ត្រី ប៉ុន្តែសហគ្រាស​ធំៗ​
ក្រុមហ៊ុនធំៗ​គ្រប់គ្រងដោយបុរសវិញនេះដោយសារតែ កត្តាសមត្ថភាពស្ត្រីមានកម្រិត
នេះឯង។
លោកស្រី អ៊ឹង កន្ថាថាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី មានប្រសាសន៍ថាកម្ពុជាត្រូវការពេល
វេលា ច្រើនឆ្នាំទៅមុខទៀតដើម្បីធ្លាស់ប្តូរទស្សនសង្គម។ ទស្សនៈសង្គមមួយដែលបើកទូលាយចំពោះសកម្មភាពស្ត្រី ក្នុងការធ្វើជំនួញគេទាមទារ​
យុទ្ឋការ អប់រំច្រើនឆ្នាំបន្ថែមទៀត ដើម្បីអោយប្រជាពលរដ្ឋខ្មែរ​ទូទៅទទួលស្គាល់​ពី​
សមត្ថភាព​របស់ស្ត្រី បើកចំហប្រពៃណីតឹងតែង ដែលតែងគិតថា ស្ត្រីមិនអាចឆ្ងាយពី
ឆ្នាំងនោះ។លោកស្រីរដ្ឋមន្ត្រីបញ្ជាក់ថា ពេលនេះស្ត្រីជាហគ្រិនពិតជាមានការលំបាក
លំបាកពីព្រោះពួកគេ ត្រូវសិក្សារៀនសូត្រខ្លួនឯង ដើម្បីពង្រឹងសមត្ថភាពខ្លួនផងត្រូវ
ប្រឈបជាមួយ​ទស្សនៈ​សង្គមមិនបើកទូលាយផង។ តែលោកស្ត្រីរដ្ឋមន្ត្រីសង្ឃឹមថា
រយៈពេលបីបួនឆ្នាំទៀត បញ្ហាទាំង​នោះនឹងបានល្អប្រសើរហើយ។
គួរបញ្ជាក់ថា ក្រៅពីការលើកឡើងបញ្ហាដោយឡែកសម្រាប់តែស្ត្រី សហគ្រិនជាស្ត្រីក៏
បាននិយាយទៅដល់បញ្ហារួប ដែលអ្នកវិនិយោគជាទូទៅបានកំពុងជួបប្រទះផងដែរ។
តម្លៃទឹកថ្លៃខ្ពស់តម្លៃភ្លើងខ្ពស់ តម្លៃវត្ថុធាតុដើម សង្វាក់ផលិតកម្ម នៅកម្ពុជា ថាមានត
ម្លៃខ្ពស់ជាងប្រទេសជិតខាងនេះជាការលើកឡើងបន្ថែបរបស់សហគ្រិនស្ត្រី។
សហគ្រិនស្ត្រី ត្អូញត្អែរបន្ថែមថាសេវាកម្មរបស់រដ្ឋមួយចំនួននៅមានភាពមិនប្រក្រតី
នៅតែមាន​អំពើពុករលួយ ជាផលលំបាករួមរបស់អ្នកវិនិយោគមិនថាសហគ្រិនបុរស
ឭស្ត្រីនោះទេ។ ឆ្លៀត​ក្នុងឱកាសនោះពួកគេអំពាវនាវអោយរដ្ឋាភិបាលជួយដោះស្រាយ
ជា បន្ទាប់​រាល់បញ្ហា​អសកម្ម​ទាំងនោះផង៕
(ប្រភព៖ Cambodia Express News)