គ្រោះថ្នាក់ ៖ ​និស្សិតវ័យ ១៩ឆ្នាំ បានស្លាប់បាត់បង់ជីវិត នៅពេលដែលលោកបានបាត់ម្ចាស់ការណ៍ ក្នុងការបញ្ជាម៉ូតូ (បើកម៉ូតូ) របស់ខ្លួន ដែលជាហេតុនាំមកនូវគ្រោះថ្នាក់ចរាចរណ៍ ស្លាប់នៅលើដី ឈាបនដ្ឋានម៉ូស្លឹម Jalan Lendu Muslim ទីក្រុង  Alor Gajah ។ ប្រភពសារព័ត៌មាន គូសបញ្ជាក់ឲ្យ​ ដឹងថា ជនរងគ្រោះ Muhammad Faiz Akmal Mohd Radzali បានស្លាប់បាត់បង់ជីវិត ក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ នាព្រឹកថ្ងៃសៅរ៍ សប្តាហ៍កន្លងទៅនេះ ដោយជនរងគ្រោះ របួសធ្ងន់ ត្រង់នឹងក្បាល ក្រោយពេលដែលក្បាលបុកទៅនឹងថ្មដែលដាក់នៅលើក្បាលផ្នូរខ្មោច ។ 

/

របាយការណ៍ ពីមន្រ្តីប៉ូលីសទីតាំងកើតហេតុ ឲ្យដឹងថាំ ជនរងគ្រោះបានស្លាប់ ដេកដួលនៅលើផ្នូរ ខ្មោចតែម្តង ខណៈម៉ូតូជនរងគ្រោះបានផ្លោងទៅលើផ្នូរខ្មោចដូចគ្នាដែរ ។ ប្រភពបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះស្លាប់ /Muhammad Faiz Akmal កំពុងតែសិក្សាជំនាញ កសិកម្ម នៅមហាវិទ្យាល័យ មួយដែលផ្សាភ្ជាប់ទំនាក់ទំនងទៅនឹងរដ្ឋាភិបាលក្នុងស្រុក ។ អ្នកនាំពាក្យប៉ូលីសក្នុងស្រុក  Muhammad Faiz Akmal មានជំនឿជាក់ឲ្យដឹងថា ជនរងគ្រោះស្លាប់ ក្នុងហេតុការណ៍ គ្រោះ ថ្នាក់ចរាចរណ៍លើកនេះ ក៏ដោយសារតែ បានបាត់បង់ម្ចាស់ការណ៍ នៅពេលដែលម៉ូតូស្ថិតនៅក្នុង ល្បឿនលឿនត្រង់ចំនុចផ្លូវកោង ដែលមានទីតាំងនៅជិតនឹងឈាបនដ្ឋាន៕

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន​