
ឃាតករ Wellington Menezes de Olivera
កាលពីម្សិលមិញ ថ្ងៃទី៧ខែមេសា មានឃាតកម្មដ៏សាហាវមួយបានកើតឡើង
នៅទីក្រុង Rio de Janeiro ប្រទេស Brazil ដោយឃាតករបានបាញ់កាំភ្លើងទៅ
កាន់សិស្សនិងគ្រូនៅសាលា។ យ៉ាងតិចណាស់ សិស្សានុសិស្សចំនួន១២ នាក់ស្លាប់
និង ១៨នាក់រងរបួសធ្ងន់ក្នុងការបាញ់សម្លាប់នេះ។
ការបាញ់សម្លាប់កើតឡើងនៅសាលាមធ្យមសិក្សា Escola Municipal Tasso da Silveira
នៅតំបន់
Realengo ទិសខាងលិចប្រទេស Brazil។
ឃាតករនោះឈ្មោះ Wellington Menezes de Olivera អាយុ២៣ឆ្នាំគឺជាអតីតសិស្សរបស់
សាលានេះ។ Olivera បានវាយប្រហារសាលានេះ ដោយកាំភ្លើងខ្លីពីរ។ សាក្សីបាន
ឲ្យដឹងថា Olivera បានស្ទុះចូលសាលា ហើយបានដើរចូលក្នុងបន្ទប់ថ្នាក់រៀនមួយ ក៏ចាប់
ផ្តើមបាញ់ជាបន្តបន្ទាប់ទៅកាន់សិស្សនិងគ្រូ។ សិស្សនិងគ្រូរបស់នៃថ្នាក់នៅក្បែរមានការ
ភិតភ័យយ៉ាងខ្លាំង និងបានរត់គេចផងដែរ ។
សិស្សជាច្រើនខ្លាចពេក មិនហានរត់ គ្រាន់តែគេចនៅក្រោមតុតែបណ្ណោះ។ សិស្សខ្លះ
បាន រាយការណ៍អោយកងកម្លាំងសមត្ថកិច្ចជាបន្ទាន់។ ក្រោយពីទទួលបានពត៌មាន
ឧទ្ធម្ភាគចក្រនិងឡានសង្គ្រោះ ព្រមទាំងប៉ូលិស បានបញ្ជូនមកដល់យ៉ាងឆាប់រហ័ស។
ប៉ូលិសម្នាក់បានឲ្យដឹងថា៖ នៅពេលខ្ញុំមកដល់ វានៅតែបាញ់ដូចជាមនុស្សឆ្កួតអញ្ចឹង។
វាឈរនៅរបៀងក្រៅថ្នាក់រៀននៅជាន់ទី២ ។ វាតំរង់កាំភ្លើងមកខ្ញុំ ហើយបាញ់ ប៉ុន្តែខ្ញុំ
បានបាញ់ចំជើងវាតែម្តង។ ក្រោយមក វាក៏បាញ់ក្បាលសម្លាប់ខ្លួន ។
នេះគឺជាករណីសម្លាប់យ៉ាងសាហាវមួយនៅសាលាលើកដំបូងនៅប្រទេស Brazil
ដែលពុំធ្លាប់មានពីមុនមក៕