ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មានកំសាន្តយើងខ្ញុំ កាលពីម្សិលមិញនេះ ធ្លាប់ លើក ឡើងរួចម្តងមក ហើយទាក់ទងទៅនឹងប្រធានបទក្តៅ ពេជ្រខៀវដ៏កម្រ នោះគឺ Blue Diamond ទំហំ ១២,០៣ការ៉ាត់ ដែលបានដាក់ដេញថ្លៃនៅក្នុងទីក្រុង Geneva ត្រូវសេដ្ឋីក្រុងហុងកុង ដេញថ្លៃ យកទាល់តែបាន។

/

ប្រភព បញ្ជាក់អោយដឹងថា សេដ្ឋី អចលនទ្រព្យមកពីក្រុងហុងកុង លោក Joseph Lau បានដេញ ថ្លៃទិញទាល់តែបាន ពេជ្រខៀវដ៏កម្រ និងល្អវិចិត្រមួយនេះ ក្នុងតម្លៃមួយថ្លៃ ខ្ពស់កប់ពពកដល់ទៅ ៤៨លានដុល្លារ។ ច្រើនជាងនេះទៅទៀត អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថាការដេញថ្លៃបញ្ជាទិញ ទាល់តែបាន ពេជ្រខៀវលើកនេះ គឺលោកយកវាធ្វើជាកាដូជូនទៅ  កូនស្រីសំណព្វ របស់ខ្លួនដែល មានវ័យទើបតែ ៧ ឆ្នាំ។ លោកបានដាក់ឈ្មោះពេជ្រនោះសាជាថ្មីតាមឈ្មោះកូនស្រីរបស់ខ្លួននោះ គឺ Blue Moon of Josephine ។

/

សាលដេញថ្លៃ នៅក្នុងទីក្រុង Geneva    ប្រទេស  ស្វីស ពោល  សាល Sotheby អោយដឹងថា ការ ដាក់ដេញថ្លៃ​តម្លៃពេជ្រខៀវខ្ពស់កប់ពពកលើកនេះ​ គឺបំបែកកំណត់ត្រាប្រវត្តិសាស្រ្តពិភពលោកនៃ ការដេញថ្លៃពេជ្រគ្រប់ពណ៌ គ្រប់ទម្រង់ទាំងអស់ ។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទី ១ នោះទេ ដែលសេដ្ឋីលំដាប់ជួរមុខ វិស័យអចលនទ្រព្យក្រុងហុងកុង បញ្ជា ទិញពេជ្រសម្រាប់កូនស្រីវ័យ ៧ ឆ្នាំរបស់ខ្លួន ពោល លោកក៏បានដេញថ្លៃ បញ្ជាទិញទាល់តែបាន  ដូចគ្នាដែរ ទៅលើ ពេជ្រផ្កាឈូក ទំហំ ១៦,០៨  ការ៉ាត់  ក្នុងតម្លៃ ២៨,៥ លាន   ដុល្លារ ដូចគ្នាដែរ សម្រាប់កូនស្រីតូចរបស់លោក ។ ច្រើន ជាងនេះ ប្រភពឲ្យអោយដឹងថា អំឡុងឆ្នាំ ២០០៩ លោកក៏ បាន  បញ្ជាទិញ ពេជ្យខៀវរួចម្តង មកហើយ សម្រាប់ Josephine ក្នុងតម្លៃ ៩,៥ លានដុល្លារ មានទំហំ ៧,០៣ ការ៉ាត់ ។

/

របាយការណ៍ បញ្ជាក់អោយដឹងថា សេដ្ឋីអចលនទ្រព្យក្រុង ហុងកុង លោក Lau រងនូវការចោទប្រ កាន់ពីបទស៊ីសំណូក និងលាងលុយកខ្វក់ អំឡុងឆ្នាំ ២០១៤ កន្លងទៅនេះ  ។ លោកត្រូវបានតុលា ការក្រុង ម៉ាកាវ ផ្តន្ទាទោស អោយជាប់ពន្ធនាគារ រយៈពេល ៥ ឆ្នាំ ពីការចោទប្រកាន់ខាងលើ ប៉ុន្តែ លោកមិនបានជាប់ពន្ធនាគារនោះទេ បន្ទាប់ពីអវត្តមាននៅក្នុងប្រទេសចិន។ គួររំឮកថា ពុំមានកិច្ច ព្រមព្រៀងបត្យាប័នរវាងក្រុងហុងកុង និងម៉ាកាវនោះទេ ៕

- អាន ៖ ពេជ្រខៀវ ដ៏វិចិត្រ ទំហំ ១២ ការ៉ាត់ ដេញថ្លៃ តម្លៃ ៤៨លានដុល្លារ បំបែកកំណត់ត្រា ប្រវត្តិសាស្រ្ត ពិភពលោក

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី