បំណាក់ដីនៅខែត្តMiyagi ដោយសាររញ្ជួយដីថ្ងៃ៧ខែមេសា

ថ្ងៃទី៨ខែមេសា រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា រញ្ជួយដី 7,4 រិច្ឆទ័របានកើតឡើងពេល
រាត្រីថ្ងៃ៧ខែមេសា (ប្រហែលម៉ោង ២១និង៣២នាទី ម៉ោងនៅភ្នំពេញ) នៅតំបន់សមុទ្រ
ខែត្ត Miyagi និងនៅ ជុំវិញតំបន់ខាងឦសានជប៉ុន គឺតំបន់ត្រូវរងគ្រោះមហន្តរាយរញ្ជួយដី
កម្លាំង៩រិច្ឆទ័រនាថ្ងៃទី១១ខែមិនាកន្លងមក។
តាមស្ថាប័ន ស្រាវជ្រាវភូគព្ភសាស្រ្ត របស់អាមេរិច ស្នូលនៃរញ្ជួយស្ថិតនៅក្នុងសំរៅដី
៤០គ.ម។ មន្ត្រីជប៉ុន បានចេញការព្រមាន អំពីរលកស៊ូណាមី តែការព្រមាននេះ​ត្រូវបាន​
លុបចោលវិញនៅពេលបន្តិចក្រោយមក។
តាមការស្ថិតិដល់បច្ចុប្បន្ន មាន២នាក់ស្លាប់ និងប្រហែលជាង ១៣០នាក់រងរបួស។ ស្ថិតិអំពី
​ការខូចខាតទ្រព្យសម្បត្តិមិនទាន់បានប្រកាស។

ប្រជាជនខំស្តាប់ពត៌មានអំពីស្ថានភាពនៃការរញ្ជួយដី


កម្មករជប៉ុនច្បាមជាប់នឹងតុពេលរញ្ជួយដីកើតឡើង