(សៀមរាប)៖ ក្មេងមានសតិមិនគ្រប់ម្នាក់ត្រូវបាបគេវាយដំ រហូលដល់សន្លប់ ដោយសារក្រុមបុគ្គល នៃមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចប្រចាំការនៅក្នុងបរិវេន ប្រាសាទអង្គរវត្ត ដោយព្រួតគ្នារវ៉ៃធ្វើបាបក្មេង ។ ហេតុការវ៉ៃដំក្មេង ដែលមានសតិមិគ្រប់នេះ បានកើតឡើង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេន ប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប។

ប្រភពដែលបានឃើញហេតុការណ៍ដោយផ្ទាល់ភ្នែក នាកន្លែងកើតហេតុបានឲ្យដឹងថា មុនថ្ងៃកើតហេតុ គេឃើញក្មេងប្រុសម្នាក់នោះ ត្រូវបាន នគរបាល មិនអនុញ្ញាត្តិ ឲ្យចូលមកក្នុងបរិវេនប្រាសាទអង្ករវត្ត ទេ ខណៈពេលនោះ ក្មេងដែលមានសតិមិនគ្រប់ បានហែលទឹក កស្សិណអង្គរ ឆ្លងទៅឆ្លងមក រហូតដល់រូបគេអាចចូលមកបានក្នុងបរិវេននេះ ។

ប្រភពផ្សេងទៀតពីក្មេងក្នុងវត្តអង្គរខាងត្បូង នៅក្បែកន្លែងហេតុការណ៍ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ថា គេឃើញក្មេងរូបនោះ មានលក្ខៈសតិមិនគ្រប់ ហើយជាជនអាណាថា គ្មានទីពឹង បានដើរចូលមកក្នុងវត្ត ដើម្បីរកបាយហូប ខណៈពេលនោះ គេឃើញក្មេងរូបនោះ បានបោកចានបាយបែក អស់ចំនួនមួយ ហើយបន្ទាប់ទៅ ក្មេងនោះបានរត់ចេញទៅបាត់ ស្រាប់តែមានក្រុមមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា មួយក្រុម បានរត់ស្ទាក់ខាងមុខ រួចចាប់បាន ហើយយកទៅកន្លែងស្ងាត់ នៅក្នុងព្រៃ ជិតទីកន្លែងពោរពសក្ការៈលោកតារាជ្យ ហើយបានវាយជាច្រើនដៃ រហូតដល់សន្លប់ រួចហើយបានចងដៃ ព័ទ្ធស្លាបសេកមកខាងក្រោយ រួចទុកចោលក្នុងព្រៃចោលក្នុងព្រៃ ។ ប្រភពបានបន្តថា ក្រោយមកទើប មានមន្ត្រីនគរបាល និងមន្ត្រីអាជ្ញាធរជាតិអប្សរា បានលើកដាក់ម៉ូតូ ដឹកយកទៅតាមផ្លូវព្រលានយន្តហោះ ដោយយកស្បង់ចីពររុំមុខផង ។

ទោះបីយ៉ាងណា អ្នកដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក ក៏ដូចជាមហាជន និងអ្នកស្អប់ខ្ពើមនូវរាល់ទម្រង់នៃអំពើហិង្សាលើកុមារ ទាំងកុមារពិការ (មានសតិមិនប្រក្រតី) កុមារកំព្រា គ្មានទីពឹង បានធ្វើការថ្កោលទោស និងសម្ដែងការមិនពេញចិត្ត ហើយសំុអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ស្ថាប័ន្ធ អង្គភាពពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ មេត្តាធ្វើការពិនិត្យ សិក្សាស្រាវជ្រាវឱ្យបានដិតដល់ និងចាត់វិធានការតាមផ្លូវច្បាប់ លើបុគ្គល ក្រុម ឬ បក្សពួក ដែលបានប្រព្រឹត្តិអំពើទារណកម្ម ឬ អំហិង្សាលើកុមារបែបនេះ ។

ទាក់ទងនិងការចោទប្រកាន់ខាងលើនេះដែរ លោកឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៣ និង ៥១នាទី រសៀលនេះថា ÷ ករណីនេះលោកនៅមិនទាន់បានទទួលព័ត៏មានច្បាស់ទេ កំពុងឲ្យគេស៊ីបសួរ រឿងពីព្រឹក លោកបន្តថា បើមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា អ្នកទាំងអស់ហ្នឹងគាត់មានការងារ មានវិជ្ជាវីវៈ ក្រមសិលធម៌ ការទទួលខុសត្រូវ មិនអាចចេះតែធ្វើអី អញ្ចឹងកើតទេ លោកបានបញ្ជាក់ថា បើមានឃើញករណីនេះមែន គេមានក្រុមព្រឹក្សាវិន័យ មានចំណាត់ការ តាមបែបបទរដ្ឋបាលហើយបើមានអញ្ចឹងមែនោះ ឬនិងត្រូវទទួលទោសតាមច្បាប់ ៕ហូតដល់សន្លប់ និងចង់ស្លាប់សេកទៀត

សៀមរាប៖ ក្មេងមានសតិមិនគ្រប់ម្នាក់ត្រូវបាបគេវាយដំ រហូលដល់សន្លប់ ដោយសារក្រុមបុគ្គល នៃមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចប្រចាំការនៅក្នុងបរិវេន ប្រាសាទអង្គរវត្ត ដោយព្រួតគ្នារវ៉ៃធ្វើបាបក្មេង ។ ហេតុការវ៉ៃដំក្មេង ដែលមានសតិមិគ្រប់នេះ បានកើតឡើង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេន ប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប។

ប្រភពដែលបានឃើញហេតុការណ៍ដោយផ្ទាល់ភ្នែក នាកន្លែងកើតហេតុបានឲ្យដឹងថា មុនថ្ងៃកើតហេតុ គេឃើញក្មេងប្រុសម្នាក់នោះ ត្រូវបាន នគរបាល មិនអនុញ្ញាត្តិ ឲ្យចូលមកក្នុងបរិវេនប្រាសាទអង្ករវត្ត ទេ ខណៈពេលនោះ ក្មេងដែលមានសតិមិនគ្រប់ បានហែលទឹក កស្សិណអង្គរ ឆ្លងទៅឆ្លងមក រហូតដល់រូបគេអាចចូលមកបានក្នុងបរិវេននេះ ។

ប្រភពផ្សេងទៀតពីក្មេងក្នុងវត្តអង្គរខាងត្បូង នៅក្បែកន្លែងហេតុការណ៍ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ថា គេឃើញក្មេងរូបនោះ មានលក្ខៈសតិមិនគ្រប់ ហើយជាជនអាណាថា គ្មានទីពឹង បានដើរចូលមកក្នុងវត្ត ដើម្បីរកបាយហូប ខណៈពេលនោះ គេឃើញក្មេងរូបនោះ បានបោកចានបាយបែក អស់ចំនួនមួយ ហើយបន្ទាប់ទៅ ក្មេងនោះបានរត់ចេញទៅបាត់ ស្រាប់តែមានក្រុមមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា មួយក្រុម បានរត់ស្ទាក់ខាងមុខ រួចចាប់បាន ហើយយកទៅកន្លែងស្ងាត់ នៅក្នុងព្រៃ ជិតទីកន្លែងពោរពសក្ការៈលោកតារាជ្យ ហើយបានវាយជាច្រើនដៃ រហូតដល់សន្លប់ រួចហើយបានចងដៃ ព័ទ្ធស្លាបសេកមកខាងក្រោយ រួចទុកចោលក្នុងព្រៃចោលក្នុងព្រៃ ។ ប្រភពបានបន្តថា ក្រោយមកទើប មានមន្ត្រីនគរបាល និងមន្ត្រីអាជ្ញាធរជាតិអប្សរា បានលើកដាក់ម៉ូតូ ដឹកយកទៅតាមផ្លូវព្រលានយន្តហោះ ដោយយកស្បង់ចីពររុំមុខផង ។

ទោះបីយ៉ាងណា អ្នកដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក ក៏ដូចជាមហាជន និងអ្នកស្អប់ខ្ពើមនូវរាល់ទម្រង់នៃអំពើហិង្សាលើកុមារ ទាំងកុមារពិការ (មានសតិមិនប្រក្រតី) កុមារកំព្រា គ្មានទីពឹង បានធ្វើការថ្កោលទោស និងសម្ដែងការមិនពេញចិត្ត ហើយសំុអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ស្ថាប័ន្ធ អង្គភាពពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ មេត្តាធ្វើការពិនិត្យ សិក្សាស្រាវជ្រាវឱ្យបានដិតដល់ និងចាត់វិធានការតាមផ្លូវច្បាប់ លើបុគ្គល ក្រុម ឬ បក្សពួក ដែលបានប្រព្រឹត្តិអំពើទារណកម្ម ឬ អំហិង្សាលើកុមារបែបនេះ ។

ទាក់ទងនិងការចោទប្រកាន់ខាងលើនេះដែរ លោកឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៣ និង ៥១នាទី រសៀលនេះថា ÷ ករណីនេះលោកនៅមិនទាន់បានទទួលព័ត៏មានច្បាស់ទេ កំពុងឲ្យគេស៊ីបសួរ រឿងពីព្រឹក លោកបន្តថា បើមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា អ្នកទាំងអស់ហ្នឹងគាត់មានការងារ មានវិជ្ជាវីវៈ ក្រមសិលធម៌ ការទទួលខុសត្រូវ មិនអាចចេះតែធ្វើអី អញ្ចឹងកើតទេ លោកបានបញ្ជាក់ថា បើមានឃើញករណីនេះមែន គេមានក្រុមព្រឹក្សាវិន័យ មានចំណាត់ការ តាមបែបបទរដ្ឋបាលហើយបើមានអញ្ចឹងមែនោះ ឬនិងត្រូវទទួលទោសតាមច្បាប់ ៕

 

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី