កាលពីព្រឹកម៉ិញនៅក្នុងប្រទេស ហ្វីលីពីន មានហេតុការណ៍ភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ
នាតំន់ក្រៅទីក្រុងមួយឈ្មោះ Manila ដែលបានបង្កអោយអាគារប្រមាណជា 400 ខ្នងត្រូវ
បំផ្លាញទាំងស្រុង ។
តាមប្រភពពត៌មានរបស់ ហ្វីលីពីន
Manila Buletin បានអោយដឹងថាហេតុការណ៍នេះបាន
កើតឡើងនៅម៉ោង 2 និង24នាទី ម៉ោងសាកល ដែលគេឃើញចេញពីអាគារមួយនៅឯ
Maysilo នៃទីក្រុង Malabon និងឆេះដល់អាគារផ្សេងៗទៀតជាបន្តបន្ទាប់ ។
ហេតុការណ៍នេះតំរូវអោយមានការជួយធ្វើអន្តរាគមន៍ពីទីក្រុងផ្សេងៗ ដែលពេលនោះមាន
រថយន្ត សង្គ្រោះ ចំនួន30គ្រឿង មកជួយពន្លត់អគ្គីភ័យ រហូតដល់វេលាម៉ោងប្រហែល 7 និង
15 នាទីទើបអណ្តាតភ្លើងត្រូវបានរលត់ទាំងស្រុង ។ អាគារត្រូវបានឆេះទាំងស្រុងដោយសារ
អាគារទាំងនោះសង់នៅជាប់ៗគ្នាពេក និង ជាពិសេសសង់ពីសារធាតុដែលងាយឆេះបំផុត ។
ក្នុងនោះត្រូវបានគេរាយការណ៍ថា មានប្រមាណជា 400 គ្រួសារបាត់បង់លំនៅស្ថាន និង 400
គ្រួសារផ្សេងទៀតបានទទួលឥទ្ធិពលស្រាលពីអគ្គីភ័យ ។ គ្មានការបង្កអោយមានការស្លាប់
បាត់បង់ជីវិតទេ ។ បើតាមបុគ្គលិកអ្នកត្រួតពិនិត្យម្នាក់បាននិយាយថា អគ្គីភ័យនេះបង្កឡើង
ដោយការផ្ទុះធុង ហ្កាស ដែលចេញពីអាគារមួយ ហើយអាគារដែលត្រូវបានបំផ្លាញអាចកើន
ដល់ជាង 500 ខ្នងឯណោះ ។
គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទីមួយទេដែល Maysilo ត្រូវអគ្គីភ័យត្របាក់ គឺ
កាលពីឆ្នាំ 1995 មានគ្រោះអគ្គីភ័យមួយបានបង្កអោយ អាគារទាំងអស់នៅទីនោះក្លាយ
ជាវាលរាបម្តងរួចមកហើយ ៕
ទិដ្ឋភាព Maysilo ក្រោយពេលគ្រោះអគ្គីភ័យ
(ប្រភពពី Xinhua)
ដោយ :រដ្ឋា