លោក​ Michel Martelly គឺជាតារាចំរៀង Pop ដ៏ល្បី និង ជាអ្នកនយោបាយម្នាក់ផងនោះ
កាលពីពេលថ្មីៗនេះបានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីប្រទេស ហៃទី ដែលធ្វើឡើង
នាថ្ងៃទី 04 មេសា 2011 កន្លងមកនេះ ។

ទោះបីលទ្ធផលត្រូវបានកំណត់ប្រកាសក្នុងថ្ងៃទី 16 មេសា 2011 ខាងមុខក៏ដោយតែ
បើតាមការអោយដឹងពីគណៈកម្មការរៀចំការបោះឆ្នោតរបស់ប្រទេស ហៃទី ថា​ លោក
Michel Martelly អាយុ 50 ឆ្នាំ​ទទួលបានសំលេងគាំទ្ររហូតដល់ 68% គឺឈ្នះដាច់លើ
គណបក្សរបស់លោក Mirlande Manigat ដែលទទួលបានសំលេងត្រឹមតែ 32% ប៉ុណ្ណោះ ។
បន្ទាប់ពីទទួលបានដំណឹងជោគជ័យនេះ ក្រុមអ្នកគាំទ្រលោក Michel Martelly បាន
ធ្វើព្យុះហយាត្រាពាសពេញទីក្រុង Port-au-Prince ដើម្បីជាការអបអរសាទរដល់ លោក
Michel Martelly ផងដែរ ។


អាជីពជាអ្នកចំរៀងដ៏ល្បីរបស់លោក Michel Martelly

លោក Michel Martelly ក៏បានធ្វើការថ្លែងអំណរគុណដល់អ្នកគាំទ្រលោកតាមគេហទំព័រ
សហគមន៍ Twitter នូវពាក្យពេចន៍មួយចំនួនគឺ ពួកយើងនឹងរួបរួមគា្នដើម្បីប្រជាជន ហៃទី
ពួកយើងនឹងសំរេចបាននូវកិច្ចការ ទាំងឡាយបើសិនជាយើងធ្វើកិច្ចសហប្រតិ្តបត្តិការជា
មួយគ្នា ។

ក្នុងនាមជាប្រធាធិបតីនាពេលខាងលោក Michel Martelly នឹងប្រឈមមុខនឹងការលំបាក
យ៉ាងខ្លាំងជាច្រើន ដើម្បីធ្វើអោយប្រទេសជាតិដែលទើបតែមាននៅក្នុងវត្តមានក្នុងផែនទី
ពិភពលោក នេះរួចផុតពីភាពក្រីក្រ ដែលកាលពីកន្លងទៅទទួលរងគ្រោះរញ្ជួយដី បង្ក
អោយមនុស្សប្រមាណជា 300.000 នាក់ ។ ប្រជាជនភាគច្រើនមានជីវភាពក្រលំបាក
បំផុត ។
លោក Michel​ ​Marteley អាយុ​ 5០ឆ្នាំ​ ​នឹង​ស្បថ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​នៅ​
ខែ​ឧស​ភា​ ​ខាង​មុខ​ ​បន្ទាប់​ពី​ប្រធានាធិបតី Rene​ ​Preval បញ្ចប់​តំ​ណែ​ង​ ។

នេះជាក្តីសង្ឃឹមថ្មីមួយទៀតដែលប្រជាជន ហៃទី អាចគេចផុតពីជីវភាពក្រលំបាកដែល
បានញ៉ាំញីពួកគេអស់ជាយូរមកហើយ ៕
(ប្រភពពី Media)
ដោយ :រដ្ឋា