ដោយ​អត្រាកំនើនប្រជាជនមានការកើនឡើងឆាប់រហ័ស និង ចំណូលនៅមានកំរិត
បានធ្វើអោយប្រទេស ហ្វីលីពីន មានអត្រាជនក្រីក្រកើនឡើងជាច្រើន រហូតដល់មាន
មនុស្សភាគច្រើនគ្មានទីលំនៅ ហើយបានបង្ខំចិត្តទៅតាំងទីលំនៅ នៅជាមួយខ្មោច
ទៀតផង ។

ប្រទេស ហ្វីលីពីន មានប្រជាជនប្រមាណជា 1 ភាគ 3 មានចំនូលទាបជាង មួយដុល្លា
ក្នុងមួយថ្ងៃ ។ មានប្រជាជនរាប់លាននាក់ ខ្វះទីលំនៅ មានភាគច្រើនបានតាំងទីលំ
នៅជាបណ្តោះអាសន្នដូចជានៅក្នុងតំបន់ Bagong Silang គឺពួកគេរស់នៅតាម ទីប៉ាឆា
រឺទី​កន្លែងដែលសំរាប់បញ្ចុះសព នានា ។

ស្រុកឈ្មោះ Navotas នៅភាគខាងជើងនៃទីក្រុង Manila ប្រទេស ហ្វីលីពីន ជាតំបន់មួយ
ក្នុងចំនោមតំបន់ទាំងឡាយដែលមានដង់ស៊ីតេប្រជាជនខ្ពស់បំផុតនៅលើពិភពលោក ។
នៅតំបន់នេះមានសហគមន៍មួយមានប្រជាជនក្រីក្រជាច្រើនបានមកតាំងលំនៅ ជាមួយ
មនុស្សស្លាប់ ដែលគេអោយឈ្មោះថា Bagong Silang ។ ដោយឡែកតំបន់ទាំងនោះអាច
នឹងក្លាយជាលំនៅស្ថានដ៏ស្តុកស្តម្ភរបស់ពួកគេទៀតផង ។


បច្ចុប្បន្នសហគមន៍មួយនេះបានពង្រីកបន្ថែមមានលំនៅស្ថានរហូតដល់ 600 ។ ប្រជាជន
ភាគច្រើនដែលបានមកតាំងទីលំនៅទីនេះ គឺសុទ្ធតែជាអ្នកក្រីក្រមានដើមកំនើតមកពី
តំបន់កោះ Samar ដែលជាតំបន់ក្រីក្របំផុតក្នុងប្រទេស ។
ចំពោះជីវភាពរស់នៅរបស់ពួកគេនៅតំបន់ Bagong Silang នេះវិញគឺមានសភាពធម្មតា
ដូចប្រជាជននៅតំបន់ធម្មតាផ្សេងៗដែរ ទាំងការដេក ដើរ ដាំបាយ ងូតទឹក គឺពួកគេគ្មាន
ក្តីបារម្មណ៍អំពីព្រលឹងខ្មោចមកលងបន្លាចពួកគេឡើយ ។


Jerry Doringo អ្នកផ្តល់ពត៌មានរបស់រដ្ឋាភិបាលក្រុង Navotas បានអោយដឹងថាប្រជាជន
ក្នុងតំបន់ ពេលដែលពួកគាត់ទទួលមរណៈភាព គឺមិនត្រូវបានគិតថ្លៃទេសំរាប់ការបញ្ចុះ
សពរបស់ពួកគាត់ តែបញ្ចុះនៅទីនេះមានរយៈពេលត្រឹមតែ 5 ឆ្នាំប៉ុណ្ណោះ ក្រោយពីរយៈ
ពេលនេះត្រូវធ្វើការផ្លាស់ ទីកន្លែងថ្មីដោយទុកកន្លែងអោយអ្នកថ្មីដែលទើបតែស្លាប់ ។


បច្ចុប្បន្នរដ្ឋាភិបាលក្រុង Navotas បានទិញដីនៅភាគខាងត្បូង Manila ដើម្បីដោះស្រាយ
បញ្ហាប្រជាជននៅតំបន់ Bagong Silang នោះ ។ តែទោះជាយ៉ាងណាផ្ទៃដីថ្មីនេះនៅតែ
មិនគ្រប់គ្រាន់សំរាប់ប្រជាជន Bagong Silang ទាំងមូលទេ ម្យ៉ាងទៀតការរស់នៅក្នុងតំបន់
នោះបានក្លាយជាទំលាប់របស់ពួកគេទៅហើយ ហេតុនេះប្រហែលជាមានភាគតិចណាស់
ដែលចង់ផ្លាស់ទៅលំនៅថ្មីរបស់ខ្លួន ៕