(រ៉ូម៉ានី)៖ ពិតជាគួរឲ្យអាសូរណាស់ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ រស់នៅប្រទេសរ៉ូម៉ានី ត្រូវបានម្តាយចិត្តអប្រិយ បង្ខំឲ្យមានសិច ជាមួយបុរសចំណាស់ជាច្រើននាក់ ដើម្បីប្តូរជា មួយនឹងអាហារ។

បុរសអាយុ៦០ឆ្នាំម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីរកឃើញថា រំលោភក្មេងស្រីរងគ្រោះ ដល់ទៅជាង១០០ដង ហើយតុលាការបានកាត់ទោសជននេះ ឲ្យជាប់គុករយៈពេល១២ឆ្នាំ ម្តាយមីងក្មេងស្រី ជាប់គុក៨ឆ្នាំ។ ចំណែកស្ត្រីជាម្តាយ ដែលមានចិត្តឃោរឃៅ លក់កូនស្រីស៊ីនេះ​ត្រូវតុលាការសម្រេច​ កាត់ទោសឲ្យជាប់​គុក ១៤ឆ្នាំកន្លះ។

ក្រោយ​ពីម្តាយត្រូវជាប់គុក ក្មេងស្រីនិងបងប្អូននាង៤នាក់ទៀត ត្រូវបានរដ្ឋយកទៅមើលថែ៕

/

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង