ផលិតផលទាំងឡាយណា នៅពេលចេញលក់នៅទីផ្សារ តែងតែចង់មានការ ផ្សាយ
ពាណិជ្ជកម្ម ធ្វើឲ្យអតិថជនចាប់អារម្មណ៍។ ប៉ុន្តែផ្សាយពាណិជ្ជកម្មផលិតផល
ជាមួយ និងរូបភាពអាក្រាតកាយរបស់ស្រី គឺពិតជាប្រថុយ។
លើ website របស់ខ្លួន ក្រុមហ៊ុនស្បែកជើងប្រទេសចិន បានយករូបភាពស្រីអាក្រាតកាយ
ម្នាក់ដែល ត្រូវបានបាំងកន្លែងពិសេសលើខ្លួនដោយស្បែកជើងកីឡារបស់ក្រុមហ៊ុន។ ក៏ប៉ុន្តែ
ផ្ទុយទៅនឹងគោលបំណងរប់សអ្នកផលិត ការផ្សាយពាណិជ្ជកម្មនេះកំពុង​បង្កើតឡើងនូវប្រតិ
កម្ម ជំទាស់ចំពោះ​អតិថិជន។​ សាធារណះមតិទោមនស្ស យ៉ាងខ្លាំងចំពោះរូបភាពsexyនេះ។
គេដាក់សំនួរ​ជាច្រើន​ដូចជា៖ នាងស្រីនេះលក់ស្បែកជើង ចុះត្រូវចាំបាច់ស្រាតកាយអញ្ចឹង​
មែនទេ? ក្រុមហ៊ុននេះ​លក់​ស្បែកជើង ឬលក់សាច់មនុស្ស?