យោងតាមឯកសារមួយបានឲ្យដឹងថា មានស្រ្តីម្នាក់បានព្យាយាមបាញ់បុគ្គលិក YouTube នៅទីស្នាក់ការកណ្តាល ដែលបណ្តាលឲ្យរងរបួសដល់ទៅ ៣ នាក់ឯណោះ ។ ប្រភពដដែលបានបន្តទៀតថា ស្រ្តីម្នាក់នេះបានបាញ់សម្លាប់ខ្លួនឯងទៅតាមក្រោយ នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅនេះ ។ 

ប៉ូលីសបាននិយាយថា លោក Nasim Najafi Aghdam អាយុ ៣៩ ឆ្នាំ មកពីទីក្រុង San Diego បានជាប់ពាក់ព័ន្ធជាមួយនិងការបាញ់ប្រហារនៅការិយាល័យរបស់ YouTube ផងដែរ ។

/ 

ប្រភពដដែលបានបន្តទៀតថា មូលហេតុដែលជនដៃដល់ទៅបាញ់សម្លាប់ បុគ្គលិក YouTube នៅទីស្នាក់ការកណ្តាល ព្រោះដោយសារតែការរកលុយតាម YouTube បានធ្លាក់ចុះមួយរយៈចុងក្រោយនេះ មូលហេតុព្រោះ YouTube រើសអើងជាមួយនឹងការបង្ហោះវីដេអូរបស់ខ្លួន ៕

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes