ទីបំផុត ពួកយើងក៏បានទទួលចម្លើយជាផ្លូវការមួយ ស្តីពីពេលវេលាបង្ហាញខ្លួនរបស់ស្មាតហ្វូនSamsung Galaxy S IV គឺនៅថ្ងៃទី 14/3 ។ ក្នុងនោះ ក្នុងការឆ្លើយតបបទសម្ភាសន៍ នាយកទទួលបន្ទុកផ្នែកទូរស័ព្ទដៃរបស់ Samsung, លោក JK Shin បាននិយាយកំនត់ជាផ្លូវការថា ក្រុមហ៊ុននឹងប្រារព្ធធ្វើព្រឹត្តិការណ៍មួយនៅថ្ងៃទី 14/3 ខាងមុខនេះ ហើយជាក់ស្តែងខ្លឹមសារសំខាន់នៃពិធីនោះ គឺពាក់ព័ន្ធទៅនឹងស្មាតហ្វូនស៊េរីខ្ពស់ Galaxy S IV។

រូបភាពសិប្បនិម្មិត
ទន្ទឹមនឹងនោះ នាយកម្នាក់នេះក៏បានឲ្យដឹងបន្ថែមថា ព្រឹត្តិការណ៍ Samsung Unpacked នឹងត្រូវប្រារព្ធធ្វើនៅសហរដ្ឋអាមេរិច ជំនួសឲ្យ ធ្វើនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសដូចកាលពីពេលមុន។ ក្រៅពីព័ត៌មានខាងលើ លោក JK Shin បានប្រកែកមិននិយាយអ្វីបន្ថែម ពាក់ព័ន្ធទៅនឹងការរចនាម៉ូដ ក៏ដូចជារូបសណ្ឋាន (Hardware) ៕

ដោយ៖ សិលាប្រភព៖ TTE