
ក្រោយពីពេលមានភ្លៀងធ្លាក់ចំនួនពីរបីថៃ្ងជាប់ៗគ្នា វាបានបង្កអោយមានទឹកជំនន់
ដល់ខេត្តមួយចំនួនរបស់ប្រទេសថៃ ដែលធើ្វអោយមានការខូចខាតដល់ផ្ទះសំបែង
ប្រជាជន មិនតែប៉ុណ្ណោះប្រជាជនប្រហែល 40,000 នាក់ បានចាកចេញពីលំនៅដ្ឋាន និង53នាក់ទៀតបានស្លាប់។
តាមរបាយការណ៏បានប្រមាណថា ផ្លូវថ្នល់និងស្ពាន់ចំនួន1000កនែ្លងត្រូវបានរងការ
ខូចខាត និង ផ្ទះសំបែងជាច្រើនត្រូវបានបំផ្លាញ។
រីឯកាសែតក្នុងស្រុកបាននិយាយថា រាជរដ្ឋាភិបាលបានចំនាយទឹកប្រាក់ ចំនួន
6,13ពាន់លាន បាត សើ្មនិង 194លានដូឡា សំរាប់ជួយជួយរងគ្រោះដោយសារទឹកជំនន់។
ចំនែកឯក្រុមទាហានវីញ មេទាហាននិងបញ្ចូនអោយកូនទាហានចំនួនលើសពី 10,000 នាក់ដើម្បីធើ្វបេសកម្មទប់ស្កាត់និងគ្រោះធម្មជាតិនេះផងដែរ។
គូសបញ្ជាក់ថា កាលពីឆ្នាំទៅប្រទេសថៃមានអ្នករងគ្រោះស្លាប់ដោយទឹកជំនន់ ចំនួន 200នាក់។
ខេមរៈ