Hot Dog គឺជាសាច់ក្រកឆ្អិនស្រាប់ដែលជាអាហារសម្រន់ពេញនិយមលេខ ១ នៅសហរដ្ឋអាមេរិកតែអ្វីដែលជាការពិតនោះគឺគំនិតក្នុងការបង្កើតចេញជា Hot Dog នេះគឺជារបស់អ្នកផលិតសាច់ក្រកជនជាតិអាល្លឺម៉ង់។/នៅអាស៊ីយើងនេះក៏មាន Hot Dog ញុំាផងដែរ ដែលជាវប្បធម៍សាយភាយពីបច្ចឹមប្រទេស ហើយក៏មានការផលិតសាច់ក្រកនេះនៅក្នុងតំបន់ផងដែរ ទាស់ត្រង់ថាវាមិនដូចរសជាតិដើម។ ចុះលោកអ្នកធ្លាប់ចង់ដឹងទេថាតើសាច់ក្រកឆ្អិនស្រាប់ Hot Dog នេះត្រូវបានផលិតដោយរបៀបណាថ្ងៃនេះយើងមាន Video មួយមកជូនលោកអ្នកទស្សនា អោយបានយល់ច្បាស់ពីដំណើរការរបស់រោងចក្រផលិត Hot Dog។/មើលទៅការផលិត Hot Dog ហាក់ដូចជាមិនខុសគ្នាពីការផលិតសាច់ប៉ាតេប៉ុន្មាននោះទេ ទាស់ត្រង់ថាការផលិត Hot Dog ត្រូវផ្សំចេញពីសាច់ ៣ មុខខុសគ្នាប៉ុណ្ណោះ ដែលក្នុងនោះសាច់ជ្រូកសាច់មាន់ និងសាច់គោ ត្រូវបានគេកិនបញ្ចូលគ្នា ហើយឆ្លងកាត់ដំណាក់កាលជាច្រើនរហូតចេញជារបស់វែងៗ មានរសជាតិឆ្ងាញ់ គោអោយចង់បរិភោគ។ យើងទៅមើលវីដេអូខាងក្រោមទាំងអស់គ្នា៕

ដោយ៖ ម៉ូកាប្រភពពី៖ Youtube