រូបថតដែលទើបនឹងប្រកាសថ្មីៗនេះ បានបង្ហាញឲ្យឃើញ អំពីក្រុមមនុស្សខំឡើង
បង្គោលអង់តែន និងដំបូលអាគារ នៅពេលដែលរលកយក្សស៊ូណាមិ មកដល់​
មាត់សមុទ្រខាងឦសានជប៉ុននាថ្ងៃ១១ខែមិនា។


នេះគឺរូបភាពរបស់រលកយក្ស ឆ្លងកាត់ Minamisanriku ភាគខាងឦសា​ប្រទេសជប៉ុន
​នាថ្ងៃ១១ខែមិនា។​ រូបថតនេះបានឲ្យឃើញថា ក្រុមមនុស្សរស់សេសសល់ដោយ​ច្បាម
ជាប់នឹងបង្គោលអង់តែន និងបង្កាន់ដៃរបស់ដំបូលអាគារ មជ្ឈមណ្ឌល​មហន្តរាយជាតិ។
បង្គោលអង់តែននេះមានកម្ពស់ប្រហែល១២ម៉ែត្រ និងក្រុមមនុស្សមានប្រហែល៣០នាក់
កំពុងខំច្បាមជាប់។



ប៉ុន្តែទីបំផុត នៅសល់ត្រឹមតែ៩នាក់នៅរស់។


នៅពេលទឹកចុះ នៅសល់តែគ្រោងឆ្អឹងនេះ។


រូបភាពថតពីយន្តហោះ តាមផ្លូវនៅRikuzentakata គំនរលំរលាយត្រូវបានបោះសម្អាត់។



Ogawa អាយុ៥២ឆ្នាំ រស់សេសសក្រោយមហន្តរាយ កំពុងឱបកាដុងមានផេះសាកសព្ទរបស់ប្តី នៅមុខផ្ទះរបស់គេនៅ Otsuchi។


Miyoko Tazaki​ អាយុ ៧៩ឆ្នាំ ជាមួយចៅស្វែងរកសាច់ញាតិបាត់ខ្លួន នៅទីក្រុងOtsuchi។




ផ្ទះត្រូវបំផ្លាញយ៉ាងខ្លាំង។